Nov 30, 2018

លក្ខណៈ​សម្បត្តិ Lenovo Z5s ដែល​មាន​អេក្រង់​លាត Infinity-O និង​មាន​ RAM 6GB

KHGadgets ធ្លាប់​បាន​ចុះ​ផ្សាយ​ពី Lenovo Z5s ម្ដង​រួច​មក​ហើយ ដែល​កាល​នោះ​យើង​មិន​ទាន់​ដឹង​ពី​លក្ខណៈ​សម្បត្តិ​របស់​វា​ច្បាស់​នៅ​ឡើយ​ទេ ។ តែ​ក្នុង​ពេល​នេះ​យើង​នឹង​មក​មើល​ពី​​លក្ខណៈ​សម្បត្តិ​របស់​វា​ឲ្យបាន​ច្បាស់ ព្រោះ​ទូរស័ព្ទ​នេះ​ក៏​ចាត់​ជា​ទូរស័ព្ទ​ដែល​បាន​បច្ចេកវិទ្យា​ជា​ច្រើន និង​ទាន់​សម័យ​សម្រាប់​ឆ្នាំ​2019 ដែល​ជា​ឆ្នាំ​មាន​ការ​កែប្រែ​នៅ​ត្រង់​អេក្រង់ ដោយ​ធ្វើការ​ចោះ​អេក្រង់​ដាក់​កាមេរ៉ា ដែល​បច្ចេកវិទ្យា​នេះ ​Samsung បាន​ហៅថា Infinity-O display ។

៙ លក្ខណៈ​សម្បត្តិ Lenovo Z5s ៖

  • ទំហំ 156.7 x 74.5 x 7.8 mm
  • ទម្ងន់ (មិន​ទាន់​ដឹង)
  • ស៊ីម​កាត
  • អេក្រង់​ប្រភេទ IPS LCD បង្ហាញ​ពណ៌​បាន 16 លាន​ពណ៌
  • ទំហំ​អេក្រង់ 6.3 អ៊ីញ ជាម៉ូដ Infinity-O លាត​ពេញ​តួ ~83.5%)
  • Resolution 1080 x 2340 ភីកសែល, សមាមាត្រ 19.5:9 ratio (កំហាប់​ភាព​ច្បាស់ ~409 ppi)
  • ប្រព័ន្ធ​ដំណើរការ Android 9.0 (Pie) និង​ផ្ទៃ​ចុច​បញ្ជា ZUI
  • បន្ទះឈីប Snapdragon 636 (14 nm)
  • CPU Octa-core 1.8 GHz
  • GPU Adreno 509
  • RAM 6 GB RAM
  • ទំហំ​ផ្ទុក 64 GB និង 128 GB អាច​បន្ថែម​បាន microSD 256 GB
  • កាមេរ៉ា​ខាង​ក្រោយភ្លោះ 16 + 8 មេហ្គាភីកសែល
  • កាមេរ៉ា​ខាង​មុខ 8 មេហ្គាភីកសែល
  • មាន​រន្ធ​ដោត​កាស 3.5mm
  • រន្ធ​សាក​ថ្ម USB 2.0, Type-C 1.0
  • ថាមពល​ថ្ម 3210 mAh
  • ពណ៌  ខ្មៅ និង ខៀវ

សម្រាប់​ទូរស័ព្ទ​នេះ​វា​មិន​មាន​ល្បឿន​លឿន​ណាស់​ណា​ទេ គេ​បង្កើត​វា​ឡើង​ដោយ​ប្រើប្រាស់​ត្រឹម​បន្ទះឈីប Snapdragon 636 ជាមួយ​ RAM 6GB សម្រាប់​រត់​ហ្គេម​ធំៗ​បាន​ក្រាហ្វិក​មធ្យម​តែ​ប៉ុណ្ណោះ ។ តែ​អ្វី​ដែល​ថ្មី​និង​ទាក់​ចិត្ត​ដល់​អ្នក​ប្រើប្រាស់​នោះ​គឺ​អេក្រង់​ម៉ូដ​ថ្មី ដែល​មិន​មែន​​បែប​តំណក់​ទឹក ឬ​ឆក​ឡើយ វា​គឺ​ជា​ម៉ូដ Infinity-O ដែល​ត្រៀម​ខ្លួន​សម្រាប់​ឆ្នាំ​ 2019 ៕
_______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក