Nov 3, 2018

ចេញ​មក​ទៀត​ហើយ Lenovo Z5 Pro អេក្រង់​លាត​គ្មាន​ឆក កាមេរ៉ា​ហូត

ទំនោរ​ដែល​ចង់​បង្កើត​ទូរស័ព្ទ​មួយ ដែល​មាន​អេក្រង់​លាត​ពេញ ហើយ​គ្មាន​ឆក​ទៀត​នោះ​កំពុង​តែ​បង្ហាញ​សាច់​ដុំ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ។ ដែល​អ្នក​នាំ​ធ្វើ​មុនគេ​គឺ​ Vivo NEX S បន្ទាប់​មក​គឺ Oppo Find X រួច​ក៏​មាន​ក្រុមហ៊ុន​ដទៃ​ទៀត​ដែល​មាន Xiaomi Mi Mix 3 និង Huawei Honor Magic 2 ដែល​ជា​ប្រភេទ​ទូរស័ព្ទ​មាន​អេក្រង់​លាត​ពេញ​គែម និង​គ្មាន​ឆក ដែល​តាំង​ចិត្ត​មិន​ធ្វើ​តាម iPhone XS ឡើយ ។
ឥឡូវ​នេះ​ដល់​ពេល​ក្រុមហ៊ុន Lenovo បង្ហាញ​កូន​របស់​ខ្លួន​វិញ​ម្ដង​នោះ​គឺ Lenovo Z5 Pro ដែល​មាន​អេក្រង់​លាត​គ្មាន​ឆក មក​ជាមួយ​បច្ចេកវិទ្យា​ហូត​កាមេរ៉ា និង​ប្រព័ន្ធ​ស្កេន​ទម្រង់​មុខ ។ លក្ខណៈ​សម្បត្តិ​របស់ Lenovo Z5 Pro ដែល​លោក​អ្នក​គួរ​ដឹង ៖
  • ទំហំ 155.1 x 73 x 9.3 mm
  • ទម្ងន់ 210 g
  • ស៊ីម​កាត : ​ស៊ីម​ពីរ
  • អេក្រង់ Super AMOLED ទំហំ 6.39 អ៊ីញ resolution 1080 x 2340 ភីកសែល សមាមាត្រ 19.5:9 ratio ដែល​​មាន​កំហាប់​ភាព​ច្បាស់​ដល់​ ~403 ppi
  • ប្រព័ន្ធ​ដំណើរការ  Android 9.0 (Pie) ជាមួយ​ផ្ទៃ​ចុច​បញ្ជា ZUI 10
  • បន្ទះឈីប  Snapdragon 710 (10 nm)
  • CPU Octa-core (2x2.2 GHz & 6x1.7 GHz)
  • GPU Adreno 616
  • RAM  6GB
  • ទំហំ​ផ្ទុក​ឯកសារ 64GB និង 128 GB
  • កាមេរ៉ា​ខាង​ក្រោយ​ភ្លោះ 16 + 24 មេហ្គា​ភីកសែល ថត​វីដេអូ​បាន​ 2160p@30fps, 1080p@120fps
  • កាមេរ៉ា​ខាង​មុខ ​ហូត​ទំហំ 16 + 8 មេហ្គា​ភីកសែល ថត​វីដេអូ​បាន 1080p@30fps
  • គ្មាន​រន្ធ​ដោត​កាស 3.5mm
  • ប្រព័ន្ធ​សំឡេង  Dolby Atmos sound
  • រន្ធ​សាក​ថ្ម UBS 2.0  Type-C 1.0
  • ថាមពល​ថ្ម  Li-Po 3350 mAh
  • តម្លៃ​អាច​ប្រហែល 341.66 ដុល្លារ ដែល​ធូរ​ថ្លៃ​ជាង​គេ​ក្នុង​ចំណោម​ទូរស័ព្ទ​ហូត
សរុប​មក​វិញ​ ទូរស័ព្ទ​នេះ​វា​រត់​ក្រោយ​គេ តែ​សម្រាប់​គុណភាព​អេក្រង់ ទំហំ RAM និង​បន្ទះឈីប​របស់​វា​គឺ​កំពូល​ហើយ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ហើយ​អ្វី​ដែល​ពិសេស​នេះ​គឺ ប្រេន Lenovo តែងតែ​លក់​ទូរស័ព្ទ​ក្នុង​តម្លៃ​ប្រកួតប្រជែង​ជាង​គេ ដែល​តាម​ការ​ប៉ាន់ស្មាន​មក​ថា​អាច​នឹង​មាន​តម្លៃ​ត្រឹម $341 ៕ 
________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក