Nov 6, 2018

ម៉ូដែល iPhone XR ចេញ​លក់​មិន​សូវ​មាន​អ្នក​ទិញ ដូច្នេះ Apple បាន​កាត់​បន្ថយ​ការ​ផលិត​ហើយ

កាល​ពី​ពេល​ថ្មី​ៗ​នេះ Apple បាន​ធ្វើ​ការ​បញ្ចេញ​ជា​ផ្លូវការ​នូវ​ទូរស័ព្ទ​ស៊េរី​ថ្មី​របស់​ខ្លួន​សម្រាប់​ចុង​ឆ្នាំ​នេះ​គឺ iPhone XR, iPhone XS និង iPhone XS Max តែ​អ្វី​ដែល​យើង​មិន​បាន​ឃើញ​នោះ​គឺ iPhone XR ដែល​ជា​ម៉ូដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​គេ​ក្នុង​ចំណោម​ទូរស័ព្ទ iphone ក្នុង​ឆ្នាំ​នេះ ។ អត់​មាន​ម៉ូដែល iPhone SE ដែល​មាន​រូបរាង​ស្រដៀង​នឹង iPhone 5 នោះ​ទេ ! ។

យោង​តាម​របាយ​ការណ៍​របស់​សារព័ត៌មាន Nikkei Asian Review បាន​ឲ្យ​ដឹង​ថា iPhone XR ដែល​មាន​តម្លៃ​សមរម្យ​​​សម្រាប់​ឆ្នាំ​ 2018 ដែល​រំពឹង​ទុក​ថា​នឹង​អាច​លក់​ចេញ​បាន​ច្រើន​ជាង​គេ​នោះ បែរ​ជា​មិន​មាន​​អ្នក​ចាប់​អារម្មណ៍​ទិញ​ទៅ ។ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ apple ត្រូវ​កាត់​បន្ថយ​ការ​ផលិត ដោយ​ពី​មុន​មាន​ខ្សែ​ចង្វាក់​ផលិត​ជិត 60 តែ​ឥឡូវ​នេះ​នៅ​សល់​តែ 45 ចង្វាក់​ផលិតកម្ម​វិញ ។ ហើយ​បើ​យោង​តាម​មតិ​អតិថិជន​ខ្លះ​ បាន​ប្រាក់​ទៅ​ខាង​ក្រុមហ៊ុន​Apple ថា គួរ​តែ​ឈប់​ផលិត iPhone XR ព្រោះ​វា​មិន​មែន​ជា iPhone តម្លៃ​ថោក​សមរម្យ​ឡើយ ដូច្នេះ​អ្នក​ទិញ​ពួក​គាត់​ប្រាកដ​ជា​ជ្រើសរើស​យក iPhone XS និង iPhone XS Max វិញ ។

ទាំង​ពីរ​ក្រុមហ៊ុន Foxconn and Pegatron ដែល​ជា​រោង​ចក្រ​ទទួល​ផលិត និង​ដំឡើង ​iPhone នោះ ត្រូវ​បាន​កាត់​បន្ថយ​ផលិតភាព​ដល់​ទៅ 20% ទៅ​ 25% បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ព្យាករណ៍​ទុក​មុន​របស់​Apple ៕
________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក