Nov 5, 2018

របាយការណ៍ : ​តម្លៃ​នៃ​ទូរស័ព្ទ iPhone កាន់តែ​ហក់​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ឥឡូវ​នេះ​ឡើង​ដល់ $1822 (តម្លៃ​នៅ​បរទេស)

ទូរស័ព្ទ iPhone ដែល​មាន​អេក្រង់ 6.5 អ៊ីញ និង​ទំហំ​ផ្ទុក​ 512GB ដែល​មាន​ឈ្មោះ​ថា Apple iPhone XS Max ដែល​ក្នុង​ពេល​នេះ​មាន​តម្លៃ​ដល់  €1,650 គិត​ជា​លុយ​ដុល្លារ $1879 ជា​តម្លៃ​នៅ​ទីផ្សារ​បរទេស ។

ទូរស័ព្ទ​របស់​ក្រុមហ៊ុន Apple នៅ​ពេល​នេះ​ពិត​ជា​មាន​តម្លៃ​ថ្លៃ​ណាស់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ! ដែល​ជា​ដំណើរ​របស់​វា​អាច​នឹង​បន្ត​ថ្លៃ​ជា​ច្រើន​ឆ្នាំ​បន្ត​ទៀត បើ​អ្នក​ប្រើ​ញៀន​នឹង​ការ​ប្រើ​ផលិត​ផល​ Apple បែប​នេះ ។ ហើយ​សូម​រំលឹក​ថា ក្រុមហ៊ុន ​Apple ​បាន​ប្រកាស​ថា​ខ្លួន​នឹង​ឈប់​បង្ហាញ​បញ្ជី​ចូល​ប្រចាំ​ត្រី​មាស​ទៀត​ហើយ មិន​ដឹង​ថា​តើ​ការ​លក់​របស់ Apple ធ្លាក់​ចុំ​មិន​សម​បំណង ឬ​ក៏​គេ​មិន​ចង់​បង្ហាញ​ឲ្យ​គេ​ដឹង​ដោយសារ​​វា​ចាប់ផ្ដើម​ធ្លាក់​ប៉ារ៉ាបូល ។
គំនូស​តាម​រាប់​ចាប់​ពី iPhone 4S រហូត​ដល់​ម៉ូលដែល​ចុង​ក្រោយ​គេ​គឺ iPhone XS Max ដែល​វា​ចាប់ផ្ដើម​ឡើង​ខ្លាំង​ពី​ជំនាន់ iPhone 6 Plus ដែល​ជា​ម៉ូដែល​​មាន​អេក្រង់​ធំ ក្នុង​ប្រវត្តិសាស្ត្រ​ iPhone ។ បើ​មើល​តាម​គំនូស​​ឃើញ​ថា Apple ព្យាយាម​បង្កើត​ទូរស័ព្ទ​ម៉ូដែល​តម្លៃ​សមរម្យ​ដែល​គឺ iPhone SE ដែល​មាន​បោះបង់​ម៉ូដែល​នេះ​វិញ ដោយ​មិន​ឃើញ​មាន​នៅ​ក្នុង​ឆ្នាំ​ 2018 នេះ​ទេ ។ វា​អាច​ដោយសារ​ Apple មិន​ចង់​បង្កើត​ទូរស័ព្ទ​ដែល​ប្រើ​បន្ទះឈីប​ស៊េរី​ចាស់ ដែល​ធ្វើ​ឲ្យ​កម្មវិធី​ធំ​មាន​ការ​ពិបាក​សម្រាប់​ទូរស័ព្ទ​ម៉ូដែល​ SE ។
គំនូស​តាម​ដែល​ងាយស្រួល​មើល​នៅ​ពេល​នេះ​គឺ​បន្ទាត់​ពណ៌​ក្រហម ដែល​បង្ហាញ​ពី​ការ​ឡើង​លើស​អ្វី​ដែល​គេ​គ្រោង​ទុក​ក្នុង​តម្លៃ  € 1,500 ។ សម្រាប់​តម្លៃ​នេះ​គឺ​ថ្លៃ​ស្មើ​នឹង​ laptop ហ្គេម​មួយ​គ្រឿង​ទៅ​ហើយ ។ សម្រាប់​អ្នក​គាំទ្រ​ iPhone ពួក​គេ​មិន​សូវ​ខ្វល់​ពី​តម្លៃ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នោះ​ទេ ព្រោះ​ពួក​គេ​ជៀស​មិន​រួច មិន​ខុស​ពី​អ្នក​ញៀន​អាភៀន​នោះ​ទេ ។ អត់​លុយ​យ៉ាង​ណា ក៏​ស្រវា​ Update ប្ដូរ​ម៉ូដ​នឹង​គេ​ដែរ ។ យើង​នឹង​ចាំ​មើល​បន្ត​ទៀត​ថា តើ​ក្នុង​ឆ្នាំ​២០១៩​ ដែល​ជា​ឆ្នាំ​សេវា​ 5G ដាក់​ឲ្យ​ប្រើ និង​ទូរស័ព្ទ​បត់​អេក្រង់​តម្លៃ​2000 ដុល្លារ​​ចេញ​មក​នោះ តើ​អាច​នឹង​ឡើង​ថ្លៃ​ដល់​កម្រិត​ណា​ទៀត ។ ហើយ​ថា​ Apple នឹង​បង្កើត​ទូរស័ព្ទ​បត់​អេក្រង់​ដែរ​ឬ​ទេ? បើ​បង្កើត​តើ​អាច​ថ្លៃ​ដល់ 2500$ ដែរ​ឬ​យ៉ាង​ណា !! ៕
_________
ប្រភព


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក