Nov 1, 2018

សាកល្បង​ល្បឿន iPad Pro 2018 លឿន​ជាង iPhone XS ដាច់ នៅ​​ពេល​រត់​កម្មវិធី​ធំៗ

បច្ចេកវិទ្យា CPU មាន​ការ​វិវឌ្ឍន៦​យ៉ាង​ខ្លាំង រហូត​មក​ដល់​ពេល​នេះ ទូរស័ព្ទ និង​ថេប្លេត​មាន​ល្បឿន​លឿន​សឹង​តែ​ស្មើ​ជាមួយ​កុំព្យូទ័រ​ធំៗ​ទៅ​ហើយ ។ ហើយ​ឥឡូវ​នេះ​យើង​មាន​ទិន្នន័យ​ជាក់​លាក់​មួយ​ស្ដី​ពី​ល្បឿន​របស់ iPad Pro 2018 មាន​ប្រើ​ CPU 8 core និង GPU 7 Core ឯណោះ ដូច្នេះ​សម្រាប់​ល្បឿន​របស់​វា​ដំណើរការ​កម្មវិធី​ធំៗ​បាន​យ៉ាង​រលូន​ល្អ​មែនទែន ជា​ពិសេស​កម្មវិធី Photoshop ដែល​ទើប​បង្កើត​ថ្មី​សម្រាប់ iPad Pro នេះ ។
យោង​តាម​ការ​តេស្ដ​ជាក់​ស្ដែង​លើ GeekBench 4.1 យើង​ឃើញ​ថា​នៅ​ពេល iPad Pro 2018 ដំណើរការ​តែ​ CPU 1 Core នោះ​វា​ទទួល​បាន​ពិន្ទុ 4,987 សម្រាប់ iPad Pro 11 និង 5020 សម្រាប់ iPad Pro 12.9 ។ ពិន្ទុ​ប៉ុណ្ណេះ​វា​មិន​ខុស​គ្នា​ឆ្ងាយ​ពី​ល្បឿន​ទូរស័ព្ទ iPhone XS ឬ iPhone XS Max នោះ​ទេ ។
តែ​នៅ​ពេល​គេ​តេស្ដ​ល្បឿន​ទាំង​អស់​នៃ​ CPU របស់ iPad Pro 2018 នោះ​គេ​ពិត​ជា​ភ្ញាក់​ផ្អើល​ខ្លាំង​ជាមួយ​នឹង​ល្បឿន​​ដាច់​តែ​ម្ដង​រវាង ទូរស័ព្ទ និង​ថេប្លេត Apple ក្នុង​ឆ្នាំ ២០១៨ នេះ ។ ដោយ iPad Pro 12.9 ទទួល​បាន​ពិន្ទុ​ដល់​ទៅ 18217 និង iPad Pro 11 ទទួល​បាន​ពិន្ទុ 17928 លឿន​ខ្លាំង​ជាង​ទូរស័ព្ទ iPhone ប្រហែល​ជា​ 35% ឯណោះ ។

សូម​បញ្ជាក់​ដែរ​ថា​សម្រាប់ iPad Pro ដែល​មាន​ទំហំ​ផ្ទុក 1TB អាច​នឹង​មាន​ទំហំ RAM 6GB ដែល​លើស​ម៉ូដែល​ធម្មតា​ដល់​ទៅ 2GB ៕ មើល​បន្ថែម​ពី​លក្ខណៈ iPad Pro 2018
__________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក