Nov 3, 2018

តម្លៃ​របស់ iPad Pro 12.9 អ៊ីញ ជាមួយ​ទំហំ​ផ្ទុក 1TB និង​មាន 4G ទៀត​នោះ​លោត​ដល់​ទៅ $1899 ឯណោះ ថ្លៃ​ជាង​កុំព្យូទ័រ​ Laptop ហ្គេម​ទៅ​ទៀត

បន្ទាប់​ពី​បាន​ដាក់​​បង្ហាញ​និង​បើក​លក់​ជា​ផ្លូវការ​នៅ​ឯ​ទឹក​ដី​កំណើត​រួច​មក ឥឡូវ​នេះ iPad បាន​ធ្វើ​រឿង​មួយ​ភ្ញាក់​ផ្អើល​នោះ​គឺ​ការ​ដែល​មាន​ល្បឿន​លឿន​ខ្លាំង ដោយសារ​តែ iPad Pro 2018 មាន​ប្រើ​ CPU 8 core និង GPU 7 Core ឯណោះ ។ តែ​សម្រាប់​តម្លៃ​របស់​វា​បាន​ហក់​ឡើង​សឹង​មិន​គួរ​ឲ្យ​ជឿ !!

សម្រាប់​តម្លៃ ដែល​ដាក់​ថា​ចាប់​ពី $799 ឡើង​ទៅ​នោះ គឺ​ចង់​សំដៅ​លើ​ម៉ូដែល ១១ អ៊ីញ ទំហំ​ផ្ទុក ៦៤ GB ប្រើ​Wifi ដោយ​មិន​មាន​ 4GB នោះ​ទេ ។ អ្វី​ដែល​លើក​យក​មក​និយាយ​នៅ​ក្នុង ​​post នេះ​គឺ​តម្លៃ​ iPad Pro ដែល​ខ្ពស់​បំផុត​តើ​តម្លៃ​ប៉ុន្មាន​ដែរ ?
បើសិន​យើង​ជ្រើសរើស​យក iPad Pro 12.9 អ៊ីញ ជាមួយ​ទំហំ​ផ្ទុក 1TB (1000GB) និង​​អាច​ប្រើ​ស៊ីម​ 4G ដើម្បី​អាច​ប្រើ​អ៊ីនធឺណិត​ចល័ត​ទៀត​នោះ តម្លៃ​នឹង​ហក់​ដល់ $1,899.00 ដែល​ជា​តម្លៃ​មួយ​ថ្លៃ​ខ្លាំង មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ប្រវត្តិសាស្ត្រ iPad ។

ប៉ុន្តែ​អ្វី​ដែល​អ្នក​ទិញ​ត្រូវ​ដឹង​នោះ នេះ​គឺ​ជា​ប្រភេទ​ជា​ថេប្លេត​ដែល​មាន​ប្រព័ន្ធ​ដំណើរការ​ជា iOS មាន​កម្មវិធី​តូចៗ និង​មិន​មាន​កម្មវិធី​ដែល​យើង​កំពុង​ប្រើ​លើ​កុំព្យូទ័រ​នោះ​ទេ ។ សម្រាប់​តម្លៃ $1,899.00 យើង​អាច​ទិញ​បាន Surface Pro 6 ដែល​អាច​ចុច​លើ​អេក្រង់ និង​មាន​ប៊ិក​គូស​ផង​ដែរ ៕


៙ លក្ខណៈ​របស់ iPad Pro 11 អ៊ីញ ៖

  • ទំហំ 247.6 x 178.5 x 5.9 mm
  • ទម្ងន់  468 g
  • ស៊ីម​កាត Nano-SIM/ Electronic SIM card (Apple e-SIM)
  • អេក្រង់  LED-backlit IPS LCD ទំហំ 11.0 អ៊ីញ resolution 1668 x 2388 ភីកសែល កំហាប់​ភាព​ច្បាស់​ដល់ ~265 ppi
  • ល្បឿន​អេក្រង់ 120 Hz
  • ប្រព័ន្ធ​ដំណើរការ  iOS 12
  • បន្ទះឈីប  Apple A12X Bionic (7 nm)
  • CPU Octa-core (4x Vortex + 4x Tempest)
  • GPU Apple GPU (7-core graphics)
  • RAM 4GB សម្រាប់​ទំហំ​ផ្ទុក 64 GB, 128 GB, 256 GB
  • RAM 6GB សម្រាប់​ទំហំ​ផ្ទុក 1TB = 1000 GB
  • កាមេរ៉ា​ខាង​ក្រោយ​មួយ ទំហំ 12 MP, f/1.8, ថត​វីដេអូ​ដល់ 2160p@30/60fps, 1080p@30/60/120fps, 720p@240fps
  • កាមេរ៉ា​ខាង​មុខ 7 MP, f/2.2, ថត​វីដេអូ​បាន 1080p@30fps
  • ឧបករណ៍​​បញ្ចេញ​សំឡេង ៤ គ្រាប់ ជុំវិញ
  • គ្មាន​រន្ធ​ដោយ​កាស 3.5mm តែ​មាន​ដុយ​បម្លែង
  • រន្ធ​សាក​ថ្ម USB 3.1 Type-C 1.0
  • មុខងារ​ស្កេន​ទម្រង់​មុខ​បែប 3D ដើម្បី​ដោះ​សោ​ដូច​លើ iPhone X 
  • ថាមពល​ថ្ម Li-Po battery (29.37 Wh) អាច​មើល​វីដេអូ​បាន 13 ម៉ោង
  • ពណ៌ ប្រាក់ ប្រផេះ 

៙ លក្ខណៈ​របស់ iPad Pro 12.9 អ៊ីញ ៖

  • ទំហំ 280.6 x 214.9 x 5.9 mm
  • ទម្ងន់  631 g (Wi-Fi), 633 g (LTE)
  • ស៊ីម​កាត Nano-SIM/ Electronic SIM card (Apple e-SIM)
  • អេក្រង់  LED-backlit IPS LCD ទំហំ 12.9 អ៊ីញ resolution 2048 x 2732 ភីកសែល កំហាប់​ភាព​ច្បាស់​ដល់ ~265 ppi
  • ល្បឿន​អេក្រង់ 120 Hz
  • ប្រព័ន្ធ​ដំណើរការ  iOS 12
  • បន្ទះឈីប  Apple A12X Bionic (7 nm)
  • CPU Octa-core (4x Vortex + 4x Tempest)
  • GPU Apple GPU (7-core graphics)
  • RAM 4GB សម្រាប់​ទំហំ​ផ្ទុក 64 GB, 128 GB, 256 GB
  • RAM 6GB សម្រាប់​ទំហំ​ផ្ទុក 1TB = 1000 GB
  • កាមេរ៉ា​ខាង​ក្រោយ​មួយ ទំហំ 12 MP, f/1.8, ថត​វីដេអូ​ដល់ 2160p@30/60fps, 1080p@30/60/120fps, 720p@240fps
  • កាមេរ៉ា​ខាង​មុខ 7 MP, f/2.2, ថត​វីដេអូ​បាន 1080p@30fps
  • ឧបករណ៍​​បញ្ចេញ​សំឡេង ៤ គ្រាប់ ជុំវិញ
  • គ្មាន​រន្ធ​ដោយ​កាស 3.5mm តែ​មាន​ដុយ​បម្លែង
  • រន្ធ​សាក​ថ្ម USB 3.1 Type-C 1.0
  • មុខងារ​ស្កេន​ទម្រង់​មុខ​បែប 3D ដើម្បី​ដោះ​សោ​ដូច​លើ iPhone X 
  • ថាមពល​ថ្ម Li-Po battery (36.71 Wh) អាច​មើល​វីដេអូ​បាន 13 ម៉ោង
  • ពណ៌ ប្រាក់ ប្រផេះ

_________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក