Nov 17, 2018

តេស្ដ​ភាព​​អន់​របស់ iPad Pro 11 (2018) ឃើញ​ថា​ងាយ​នឹង​បាក់បែក​ជាង ​iPhone 6 Plus ទៅ​ទៀត ដោយសារ​កម្រាស់​របស់​វា​ស្ដើង​ពេក

ទីផ្សារ​ថេប្លេត​ក្នុង​ពេល​នវ​កំពុង​តែ​មាន​ការ​ធ្លាក់​ចុះ នវ​ក៏​ព្រោះ​តម្លៃ​ថ្លៃ និង​មុខងារ​របស់​វា​ធ្វើការ​បាន​តិច ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​កម្រ​នឹង​ទិញ​យក​ទៅ​ប្រើប្រាស់​ទៀត​ណាស់ ។ សព្វ​ថ្ងៃ​បើ​យើង​មាន​លុយ​ 1000 ដុល្លារ​គេ​សុខចិត្ត​ទិញ laptop យក​មក​លេង​ហ្គេម​វិញ គេ​មិន​ជ្រើសរើស​ទិញ​ថេប្លេត​នោះ​ទេ ។ ទាំង​អស់​នេះ​ហើយ​ទើប​បាន​ជំរុញ​ឲ្យ Apple ផលិត​ iPad សម្រាប់​ឆ្នាំ​2018 នេះ​ឡើង​ដល់​កម្រិត​មួយ​ដែល​ក្រុមហ៊ុន​ដទៃ​មិន​ងាយ​តាម​ទាន់​ទេ ទាំង​រូបរាង​ដ៏​ស្ដើង​របស់​វា ទាំង​កម្លាំង​ម៉ាស៊ីន​ខ្លាំង​របស់​វា​ដែល​លឿន​ជាង Laptop មួយ​ចំនួន​ធំ​ទៅ​ទៀត ។

ឥឡូវ​នេះ​កំពូល​អ្នក​តេស្ដ​ភាព​ធន់​ប្រចាំ​ក្នុង Youtube គឺ JerryRigEverything បាន​ធ្វើការ​តេស្ដ​ភាព​ធន់​របស់​កំពូល​ឧបករណ៍​ដ៏​ស្ដើង​​មួយ​នេះ​ដែល​បាន​បង្ហាញ​ថា វា​មាន​រូបរាង​ល្អ​តែ​ងាយ​នឹង​បែក​​បាក់ ឬ​កោង​នៅ​ពេល​ប៉ះ​ជាមួយ​កម្លាំង​សង្កត់​ល្មម​ៗ​ក៏​វា​នឹង​អាច​ខូច​បាន​ដែរ ។ ដែរ​ការ​កោង​ ឬ​ងាយ​នឹង​កាច់​បាក់​នេះ​គឺ​ធ្លាប់​មាន​រួច​ម្ដង​ហើយ​កាល​ពី​ជំនាន់ iPhone 6 Plus ។ តែ​លើក​នេះ​បើ​យើង​មើល​តាម​វីដេអូ​គឺ មិន​ដល់​២​វិនាទី​ផង​គឺ​ថា​បាក់ ប្រើ​ការ​លែង​កើត ។

ការ​កាច់​នវ​មិន​មែន​គ្រាន់តែ​ចង់​ទទួល​បាន​អ្នក​មើល​ពី​ក្នុង​​Youtube នោះ​ទេ គឺ​គាត់​ចង់​ឲ្យ​យើង​បាន​ដឹង​ថា ឧបករណ៍​នីមួយៗ​វា​ធន់​បាន​ដល់​កម្រិត​ណា​ខ្លះ​ដែរ ។ តែ​លោក​នេះ iPad ពិត​ជា​ងាយ​នឹង​ខូច​ណាស់ មិន​ថា​យើង​ដាក់​វា​ក្នុង​កាតាប​នោះ​ទេ ការ​ខូច​អាច​កើត​ឡើង​គ្រប់​ពេល​បាន​ដោយ​ងាយស្រួល ។

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ ៖

________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក