Nov 19, 2018

កម្មវិធី​​និង​ហ្គេម iOS (iPhone / iPad) ​ក្នុង​សប្ដាហ៍ 19/11/2018 ដែល​អ្នក​គួរ​ដឹង

ថ្ងៃ​នេះ KHGadgets សូម​មើល​យក​កម្មវិធី និង​ហ្គេម​ល្អ​សម្រាប់​ក្នុង​សប្ដាហ៍​នេះ 19/11/2018 ដែល Apple ដាក់​ឲ្យ​ទាញ​យក​ដោយ​ឥត​គិត​ថ្ងៃ និង​មាន​ខ្លះ​ដាក់​លក់ ដែល​ម្ចាស់​​ iPhone iPad គួរតែ​ដឹង ។

ចុច​លើ​ឈ្មោះ​កម្មវិធី​ដើម្បី​ចូល​ទៅ​ទាញ​យក

Darkroom – Photo Editor (ឥត​គិត​ថ្លៃ)

ជា​កម្មវិធី​សម្រាប់​កែប្រែ​រូបភាព​ស្រដៀង​ទៅ​នឹង Lightroom របស់ Adobe ផង​ដែរ ។

NAMOO - Wonders of Plant Life

កម្មវិធី​នេះ​នឹង​បង្ហាញ​អំពី​វដ្ដ​ជីវិត​ទាំងមូល​នៃ​ប្រភេទ​រុក្ខជាតិ​ ​ជាមួយ​កម្ម​នឹង​រូបភាព 3D យ៉ាង​ស្រស់​ស្អាត ។

BFT - Bear Focus Timer

កម្មវិធី​នេះ​ជួយ​អ្នក​ឲ្យ​មាន​ការ​ផ្ដោត​អារម្មណ៍ ការ​យក​ចិត្ត​ទុកដាក់​លើ​ការងារ​ណាមួយ​ដែល​កំណត់​ពេល​វេលា ។

Quik - GoPro Video Editor

នេះ​គឺ​ជា​កម្មវិធី​មួយ​ទៀត​ពី​ក្រុមហ៊ុន GoPro ដែក​ជួយ​អ្នក​ក្នុង​ការ​កែប្រែ​វីដេអូ​ដែល​បាន​រួច​បាន​យ៉ាង​ឆាប់​រហ័ស​ដោយ​មិន​ពឹង​ផ្អែក​លើ​កុំព្យូទ័រ ។

Canva - Graphic Design Creator

កម្មវិធី​នេះ​អនុញ្ញាត​ឲ្យ​លោកអ្នក​សរសេរ​អក្សរ និង​ថែម​រូបភាព​ កែប្រែ​រូបភាព​របស់​លោកអ្នក​នៅ​លើ​ទូរស័ព្ទ​ផ្ទាល់ ដែល​បង្កើត​ជា​ពិសេស​អ្នក​និយម​លេង​បណ្ដាញ​សង្គម Instagram ។
 

My Talking Tom 2
កម្មវិធី​នេះ​ធ្លាប់​ធ្វើ​ឲ្យ​ពិភព​ទូរស័ព្ទ​កក្រើក​ម្ដង​ដែរ ដែល​ពេល​នោះ​គឺ​វា​ជា​កម្មវិធី​ដែល​មាន​រាល់​ទូរស័ព្ទ ត្រូវ​តែ​ប្រើ​កម្មវិធី​នេះ ។ វា​ជា​ហ្គេម​ដែល​អាច​បម្លែង​សំឡេង​របស់​យើង​បាន ។

Murder in the Alps

គឺ​ជា​ហ្គេម​បែប​ស្វែងរក​វត្ថុ​លាក់​ខ្លួន ដែល​ក្នុង​សាច់​រឿង​ហ្គេម​នេះ​លោកអ្នក​ដើរ​តួ​ជា​អ្នក​ស៊ើបអង្កេត ដើម្បី​បំបែក​សំណុំ​រឿង​អាថ៌កំបាំង ។


Epic Orchestra

វា​ជា​ហ្គេម​ដើរ​ដៃ​ដែល​លោកអ្នក​អាច​នឹង​ធ្លាប់​ស្គាល់​ស្រដៀង​នេះ​ ។

ELOH
គឺ​ជា​ហ្គេម​សម្រាប់​ដោះស្រាយ​ប្រស្នា ដែល​បង្កើន​ការ​គិត​របស់​អ្នក​លេង ។

Sky Force Reloaded

គឺ​ជា​ហ្គេម​ដាច់​យន្តហោះ​ដែល​មាន​ក្រាហ្វិក​ច្បាស់​ល្អ និង​មាន​វគ្គ​ជា​ច្រើន ។

Desert Island Fishing
គឺ​ជា​ហ្គេម​ស្ទូច​ត្រី​បែប​ក្មេងៗ ដែក​មាន​វគ្គ​ជា​ច្រើន សម្រាប់​ទូរស័ព្ទ​ចាស់ៗ​ក៏​អាច​លេង​បាន​ដែរ ។

______
ប្រភព



Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក