Nov 20, 2018

គំរូ​រូបរាង​ដំបូង​នៃ​អេក្រង់ Infinity-O ដែល Samsung នឹង​ត្រៀម​ផលិត​ក្នុង​ឆ្នាំ​2019 ខាង​មុខ​នេះ

ភាព​​ធុញទ្រាន់​និង​ទំហំ​ថ្ងាស​ឆក​​របស់​អេក្រង់​ទូរស័ព្ទ​ ​ត្រូវ​ការ​រំសាយ​បន្តិច​ម្ដងៗ​ទៅ​តាម​ពេល​វេលា​ដែល​មុន​ដំបូង​យើង​ឃើញ​ថា ថ្ងាស​ឆក​ត្រូវ​បាន​រួម​តូច​ជាង​របស់​ក្រុមហ៊ុន Apple បន្ទាប់​មក​ត្រូវ​បាន​រួម​នៅ​សល់​ទំហំ​ប៉ុន​កាមេរ៉ា​ខាង​មុខ​តែ​មួយ​គ្រាប់​តែ​ប៉ុណ្ណោះ ហើយ​ឥឡូវ​នេះ​វា​ត្រូវ​បាន​រយម​កាន់តែ​តូច​ជាង​មុន​ទៅ​ទៀត បន្ទាប់​ពី​ក្រុមហ៊ុន Samsung ចេញ​គំរូ​ប៉ាតង់​អេក្រង់ Infinity-O , Infinity-U និង Infinity-V នោះ​រួច​មក ។
ភាព​ភ័យខ្លាច​របស់​អ្នក​ប្រើប្រាស់​ត្រូវ​បាន​រំសាយ​មុន​ការ​ផលិត​ចេញ​ជា​រូបរាង​ទៅ​ទៀត​ ដោយសារ​ក្នុង​ពេល​នេះ​អ្នក​ជំនាញ​គូរ​រូប​ផលិតផល​ឲ្យ​ដូច​ពិតៗ​ បាន​ចេញ​ថ្វីដៃ​គូរ​រូប Samsung Galaxy S10 ដែល​មាន​អេក្រង់​ម៉ូដ Infinity-O នៅ​ចំ​កណ្ដាល​ផ្នែក​ខាង​លើ​នៃ​អេក្រង់ ដែល​មើល​ទៅ​វា​ស្រស់​ស្អាត​ជាង​ម៉ូដ​ផ្សេងៗ ហើយ​មិន​ប៉ះពាល់​ដល់​ការ​មើល​រូបភាព ក្រាហ្វិក​អ្វី​ផ្សងៗ​លើ​ទូរស័ព្ទ​ហើយ វា​ដូចជា​កាមេរ៉ា​អណ្ដែត​លើ​អេក្រង់​ដូច្នេះ​ដែរ ។
សម្រាប់​ទូរស័ព្ទ​ Galaxy S10 ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​វា​នឹង​មាន​សេវា 5G ប្រើប្រាស់​បន្ទះឈីប​លឿន​ជាង​មុន​ច្រើន​អាច​ប្រភេទ Exynos 9820 និង Exynos 5100 modem ។ ហើយ​ម៉ូដែល​ផ្សេង​ទៀត​អាច​នឹង​ប្រើប្រាស់​បន្ទះឈីប Snapdragon 8150 និង Snapdragon X50 modem ។ ហើយ​នឹង​រង់ចាំ​មើល​ទាំងអស់​គ្នា​ថា តើ​S10 ដែល​គ្រប់​ខួប​របស់​ខ្លួន​អាច​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់ ក៏​ដូចជា​អ្នក​គាំទ្រ ទទួល​បាន​ចំណាប់​អារម្មណ៍​ខ្លាំង​ប៉ុណ្ណា ចំពោះ​ការ​កែប្រែ​រូបរាង​ថ្មី​ទាំង​អេក្រង់ និង​ល្បឿន​បន្ទះឈីប 5G ៕
______
ប្រភព


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក