Nov 26, 2018

ស្ទុង​មតិ​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ចោះ​អេក្រង់​​ដាក់​កាមេរ៉ា (In a hole) ជា​អនាគត​របស់​ទូរស័ព្ទ​ឆ្នាំ​២០១៩

រចនាបថ​របស់​ក្រុមហ៊ុន Apple ជិត​ដល់​ពេល​ដួល​រលំ​ហើយ ព្រោះ​ពេល​នេះ ទាំង​ការ​បែក​ធ្លាយ និង​លេច​ចេញ​ស្គ្រីន​ការពារ​ទូរស័ព្ទ​ជំនាន់​ថ្មី​នៃ​ទូរស័ព្ទ​Samsung បាន​បង្ហាញ​ថា នា​ក្នុង​ឆ្នាំ​2019 ខាង​មុខ​នេះ​ទៅ គឺ​ដល់​ពេល​ដែល​ទូរស័ព្ទ​ប្ដូរ​មក​ប្រើ​អេក្រង់ Infinity-O ក៏​ព្រោះ​តែ​ការ​ស្ទង់​មតិ​នា​​ពេល​ថ្មី​នេះ បាន​បង្ហាញ​ថា អេក្រង់ Infinity-O ជា​ជម្រើស​ល្អ​ជាង​គេ​សម្រាប់​ឆ្នាំ 2019 ។ យោងតាម​ការ​ស្ទង់​មតិ​ថ្មី​មួយ​នា GSMArena បាន​បង្ហាញ​ថា អេក្រង់ Infinity-O មាន​​អ្នក​បោះ​ឆ្នោត​គាំទ្រ​ប្រហែល ៖
  • In a hole ចោះ​អេក្រង់​ដាក់​កាមេរ៉ា ៤៧%
  • On the top bezel អេក្រង់​ស្មើ​ធម្មតា​គ្មាន​ឆក ៣២%
  • In a teardrop notch អេក្រង់​ម៉ូដ​ឆក​បែប​ដំណក់​ទឹក​ឬ​អក្សរ U ១៧%
  • On any size notch អេក្រង់​ឆក​ធំ បែប iPhone X ៤%
សូម​បញ្ជាក់​ថា​ថ្វីត្បិត​តែ​កា​ស្ទង់​មតិ​នេះ​នេះ​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​ខ្លី​ក៏​ពិត​មែន តែ​ចំនួន​អ្នក​ស្វែងយល់​ពី​បច្ចេកវិទ្យា​ទូរស័ព្ទ​មាន​ច្រើន ដែល​យើង​អាច​យក​ស្ថិតិ​នេះ​ទៅ​ធ្វើ​​ជា​ត្រីវិស័យ ​ក្នុង​ពេល​អនាគត​បាន ហើយ​សម្រាប់​ក្រុមហ៊ុន​ណា​ដែល​មាន​ទូរស័ព្ទ​អេក្រង់​ប្រភេទ​ចោះ​រន្ធ​បែប អេក្រង់ Infinity-O មាន​ប្រៀប​ក្នុង​ការ​វាយ​លុក​ទីផ្សារ​ទូរស័ព្ទ​នា​ពេល​ខាង​មុខ​ណាស់ ព្រោះ​នេះ​ជា​អ្វី​ដែល​អ្នក​ប្រើ​គាត់​ចង់​បាន ។
_____
ប្រភព


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក