Nov 11, 2018

ប៉ាតង់ថ្មីមួយបង្ហាញថា Huawei នឹងចោះរន្ធមួយលើអេក្រង់ដើម្បី​បញ្ចេញ​សម្លេង


បច្ចុប្បន្ន នេះ​ក្រុមហ៊ុន​យក្ស​ជាច្រើន​បាន​រិះ​រក​គ្រប់​មធ្យោបាយ​ដើម្បី​លុបបំបាត់​នូវ​ស្តាយ​ឆក​នៅ​លើ​អេក្រង់​ដែល​មើលទៅ​វា​ពិត​ជា​ទើសភ្នែក​មែនទែន។ សំរាប់ Huawei វិញ​ត្រូវ​បាន​គេ​ប្រទះឃើញ​ការ​ស្នើ​ប៉ាតង់​ថ្មី​មួយ​ដែល​ក្រុមហ៊ុន​​នេះ​​សំរេចចិត្ត​ចោះ​រន្ធ​មួយ​នៅ​លើ​អេក្រង់​តែម្តង ដែល​វា​ទំនង​​ជា​កន្លែង​បញ្ចេញ​សម្លេង​ពេល​និយាយ​ទូរស័ព្ទ​ដែល​គេ​អោយ​ឈ្មោះ​ថា​ជា USPTO។
ជា​ធម្មតា​ការ​ដែល​មិន​អាច​លុប​បំបាត់​ឆក​អេក្រង់​បាន​ដោយសារ​​ឆក​ជា​កន្លែង​សំរាប់​ផ្ទុក​នូវ កាមេរ៉ា​មុខ សេនស័រ និង​រន្ធ​បញ្ចេញ​សម្លេង​ហ្នឹងហើយ។ SAMSUNG វិញ​បាន​ប្រើ​វិធី​ចោះ​អេក្រង់​នេះ​ដែរ​នៅ​លើ​ A8s ដែល​គេ​រំពឹង​ថា​នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​ឆាប់ៗ។ ហើយ​ការ​ចោះ​នេះ​ Huwei ប្រហែលជា​អាច​ផ្ទុក​ទាំង​រន្ធ​បញ្ចេញ​សម្លេង​​និង កាមេរ៉ា​នៅ​ជាប់​គ្នា​តែម្តង​ក៏​ថា​បាន។ តែ​បើ​យើង​មើល​អោយ​ជាក់​ទៅ​វា​ពិតជា​តូច​ណាស់​ដែល​ Huawei អាច​នឹង​ដាក់​កាមេរ៉ា​នៅកន្លែង​ផ្សេងទៀត។

______________
ប្រភពៈgsmarena

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក