Nov 20, 2018

លេច​ចេញ​លក្ខណ​សម្បត្តិ Huawei P Smart (2019) ប្រើប្រាស់​អេក្រង់ 6.4 អ៊ីញ​លាត​មាន​ឆក កាមេរ៉ា 16 មេហ្គាភីកសែល RAM 4GB និង​ថ្ម 3320mAh

មិន​ទាន់​​ចូល​ដល់​ខែ​ធ្នូ​ផង ឥឡូវ​នេះ​ស្រាប់​តែ​មាន​លេច​ឮ​អំពី​លក្ខណៈ​សម្បត្តិ​ទូរស័ព្ទ Huawei មួយ​ម៉ូដែល​ទៀត ដែល​មិន​ស្ថិត​ក្នុង​យីហោ Honor នោះ​ទេ​ដែល​ឈ្មោះ​របស់​វា​គឺ​ដាក់​ថា Huawei P Smart (ចេញ​ក្នុង​ឆ្នាំ 2019) ។ ដែល​មាន​លក្ខណៈ​សម្បត្តិ​និង​រូបរាង​ស្ថិត​ក្នុង​ត្រកូល P ដែល​មក​លើក​នេះ​វា​មាន​លក្ខណៈ​សម្បត្តិ​សមល្មម ដែល​ធ្វើ​ឲ្យ​តម្លៃ​របស់​វា​អាច​ធូរ​ជាង​គេ​ក្នុង​ត្រកូល​របស់​វា ។

៙ លក្ខណៈ​សម្បត្តិ​ផ្លូវការ​របស់ Huawei P Smart (2019) ៖

  •  តួ​ខ្លួន ខាង​មុខ​ស្រោប​កញ្ចក់ ខាង​ក្រោយ​តួ​ខ្លួន​​អាលុយមីញ៉ូវ
  • ទំហំ 155.2 x 73.4 x 7.8 mm
  • ស៊ីម​កាត​ដាក់​បាន ២
  • អេក្រង់​ប្រភេទ IPS LCD បង្ហាញ​ពណ៌​មាន​ 16 លាន​ពណ៌
  • អេក្រង់​ទំហំ 6.4 អ៊ីញ (លាត​ពេញ​គែម ~88.3% នៃ​តួ​ខ្លួន ​និង​មាន​ឆក)
  • resolution 1080 x 2340 ភីកសែល សមាមាត្រ 19.5:9 ratio (កំហាប់​ភាព​ច្បាស់ ~403 ppi )
  • ប្រព័ន្ធ​ដំណើរការ Android 8.1 (Oreo) និង​ផ្ទៃ​ចុច​បញ្ជា EMUI 9.0
  • បន្ទះឈីប Hisilicon Kirin 710 (12 nm)
  • CPU Octa-core (4x2.2 GHz  & 4x1.7 GHz )
  • GPU Mali-G51 MP4
  • RAM 3 GB និង 4GB
  • ​អង្គ​ផ្ទុក 64GB
  • អាច​បន្ថែម​កាត​មេម៉ូរី​ដល់ 256GB
  • កាមេរ៉ា​ខាង​ក្រោយភ្លោះ 16 + 2 មេហ្គាភីកសែល (​អាច​ថត​វីដេអូ​ដល់ 1080p@30fps)
  • កាមេរ៉ា​ខាង​មុខ 24 មេហ្គាភីកសែល (ថត​វីដេអូ​បាន 1080p@30fps)
  • មាន​រន្ធ​ដោត​កាស​ 3.5mm
  • រន្ធ​សាក​ថ្ម microUSB 2.0
  • ថាមពល​ថ្ម 3320 mAh
សម្រាប់​ទូរស័ព្ទ​មួយ​ម៉ូដែល​នេះ​គឺ​ជា​ការ​យក​រូបរាង​របស់​ត្រកូល P មក​បំពាក់​លើ​គ្រឿង​រឹង​ធុន​មធ្យម ដែល​អាច​ទាក់ទាញ​ដល់​អ្នក​ដែល​ស្រមៃ​ចង់​បាន P20 Pro ធ្វើ​ជា​កម្មសិទ្ធិ​តែ​ទឹក​លុយ​មិន​ដល់ ។ ហើយ​នេះ​ជា​ឱកាស​ដ៏​ល្អ​មួយ​ក្នុង​ការ​ចាប់​យក​រូបរាង ​P20 Pro ក្នុង​តម្លៃ​ដ៏​តម្លៃ​ជាមួយ Huawei P Smart (ចេញ​ក្នុង​ឆ្នាំ 2019) ។ ដូច្នេះ​សម្រាប់​ឆ្នាំ​2019 ខាង​មុខ​នេះ ត្រកូល P អាច​នឹង​កែប្រែ​រូបរាង​បន្ត​ទៀត និង​អាច​នឹង​មាន​កាមេរ៉ា​រហូត​ដល់​ទៅ​៤​គ្រាប់​ក៏​អាច​ថា​បាន ដើម្បី​កុំឲ្យ​គូ​ប្រជែង​ធ្វើ​តាម​ទាន់ ៕
_____
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក