Nov 14, 2018

ជួប​ជាមួយ Huawei Honor 10 Lite 2018 រូបរាង​ទាន់​សម័យ អេក្រង់ 5.84 អ៊ីញ ប្រើប្រាស់​បន្ទះឈីប Kirin 710 (12 nm) RAM 4GB និង​ចេញ​លក់​ក្នុង​ថ្ងៃ 21 ខែ​វិច្ឆិកា​ខាង​មុខ​នេះ

ក្នុង​នាម​​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ដ៏​សកម្ម​មួយ ការ​មិន​ចេញ​ម៉ូដែល​ថ្មី​ក្នុង​ខែ​នីមួយៗ​ក៏​អាច​នៅ​សុខ​បាន​ទេ ឥឡូវ​នេះ Huawei Honor 10 Lite សម្រាប់​ឆ្នាំ 2018 ដែល​មាន​អេក្រង់ 5.84 អ៊ីញ ប្រើប្រាស់​បន្ទះឈីប Kirin 710 (12 nm) RAM 4GB ហើយ​អ្វី​ដែល​ពិសេស​នេះ​គឺ​ការ​រចនា​រូបរាង​មិន​ចាញ់ P20 Pro នោះ​ទេ ព្រោះ​រូបរាង​ខាង​ក្រោយ​របស់​វា​ស្អាត​មែន​ទែន ។
ទូរស័ព្ទ​នេះ​មាន​អេក្រង់​ទំហំ 5.84 អ៊ីញ ជា​ប្រភេទ IPS LCD អាច​បង្ហាញ​ពណ៌​បាន 16 លាន​ពណ៌ មាន resolution 1080 x 2280 ដែល​សមាមាត្រ​អេក្រង់ 19:9 ratio និង​កំហាប់​ភាព​ច្បាស់ ~432 ppi  ។ ទូរស័ព្ទ​នេះ​ដំណើរការ​ដោយ Android 8.1 (Oreo) ជាមួយ​ផ្ទៃ​ចុច​បញ្ជា EMUI ។

Huawei Honor 10 Lite ប្រើប្រាស់​បន្ទះឈីប Hisilicon Kirin 710 (12 nm) ដែល​មាន CPU Octa-core (4x2.2 GHz & 4x1.7 GHz ) និង GPU Mali-G51 MP4 ។ វា​អាច​ប្រើប្រាស់​បាន​ស៊ីម​កាត់​បាន ២ និង​អាច​បន្ថែម​កាត​មេម៉ូរី microSD ដល់​ទំហំ 256 GB ដោយ​ប្រើ​កន្លែង​ដាក់​ស៊ីម​ទី​២ ។ RAM មាន​ទំហំ 4GB និង​ទំហំ​ផ្ទុក 64GB ។

នៅ​ផ្នែក​កាមេរ៉ា Huawei Honor 10 Lite មាន​កាមេរ៉ា​ខាង​ក្រោយ​​ភ្លោះទំហំ 16 + 2 មេហ្គាភីកសែល ដែល​អាច​ថត​វីដេអូ​បាន​ទំហំ 1080p@30fps និង​កាមេរ៉ា​ខាង​មុខ​មួយ​គ្រាប់​ទំហំ 16 មេហ្គាភីកសែល ។ ទូរស័ព្ទ​នេះ​មាន​មក​ដែរ​នូវ​រន្ធ​ដោត​កាស 3.5mm រន្ធ​សាក​ថ្ម​ជា​ប្រភេទ microUSB 2.0 ដែល​ខាង​បុរាណ​បន្តិច​ហើយ ។ លក្ខណៈ​ផ្សេងៗ​មាន​ដូចជា ស្កេន​ខ្ចៅ​ដៃ​នៅ​ខាង​ក្រោយ និង​ទំហំ​ថ្ម មិន​ទាន់​មាន​ព័ត៌មាន​នៅ​ឡើយ​ទេ ។

សម្រាប់​ព័ត៌មាន​ច្បាស់​ៗ​បន្ត​ទៀត ខាង KHGadgets នឹង​លើក​យក​មក​ចុះ​ផ្សាយ​នៅ​លើក​ក្រោយ​ទៀត សូមអរគុណ ៕



_______
ប្រភព



Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក