Nov 30, 2018

HTC U11 Life អាច​ឡើង​ទៅ​ជំនាន់ Android 9 Pie បាន​ហើយ !

ឥឡូវ​នេះ​បើ​និយាយ​ពី​ទូរស័ព្ទ​ HTC ប្រហែល​ជា​មិន​សូវ​មាន​អ្នក​ទិញ​ប្រើ​ដូច​មុន​នោះ​ទេ ព្រោះ​ទូរស័ព្ទ​ចិន​តម្លៃ​ធូរ​ថ្លៃ​មួយ​ចំនួន​ធំ​ចេញ​មក​វាយ​លុក​ទីផ្សារ សូម្បី​តែ ​Samsung ក៏​ចេញ​មក​សារភាព​ថា​ខ្លួន​មាន​ការ​លក់​ធ្លាក់​ចុះ​នៃ​ទូរស័ព្ទ​នា​ពេល​សព្វ​ថ្ងៃ​នេះ និង Apple ក៏​មាន​ការ​លក់​ធ្លាក់​ចុះ​ដែរ ។

តាម​ព័ត៌មាន​ថ្មីៗ​នេះ សម្រាប់​លោកអ្នក​ដែល​កំពុង​ប្រើប្រាស់ HTC U11 Life ក្នុង​ពេល​នេះ​អាច​បន្ទាន់​សម័យ​ទូរស័ព្ទ​ឡើង​ទៅ​ជំនាន់ Android 9 Pie បាន​ហើយ ។ ស្រប​ពេល​នេះ​ដែរ​សម្រាប់​ទូរស័ព្ទ​ Nokia វិញ​បាន​ឡើង​ទៅ​ Android Pie នេះ​ជា​ច្រើន​សប្ដាហ៍​រួច​មក​ហើយ ដែល​ធ្វើ​ឲ្យ​យើង​ដឹង​ថា HTC នៅ​ពេល​នេះ​កំពុង​ជួប​បញ្ហា​ធំ ដោយ​ការ​ពី​ពេល​ថ្មីៗ​ HTC ទើប​តែ​ដក​ទីផ្សារ​ចេញ​ពី​ប្រទេស​ឥណ្ឌា ។

_________
ប្រភព


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក