Nov 16, 2018

ព្រឹត្តិការណ៍​ដ៏​ធំ​របស់ HMD នៅថ្ងៃទី៥ ធ្នូ នឹង​នាំ​យក NOKIA បី​ម៉ូដែល​ទៀត

HMD បាន​កក់​កន្លែង​មួយ​នៅ​ក្នុង​ទីក្រុង​ឌូបៃ​សម្រាប់​ថ្ងៃទី 5 ខែធ្នូ។ ការ​ប្រកាស​នេះ​បាន​ភ្ជាប់​មក​ជាមួយ​រូប​ភាព​​ស្រមោល​ដែល​បង្ហាញ​ពី​ទូរស័ព្ទ ចំនួន​បី​និង​ស្លាក​សញ្ញា #ExpectMore ។ ជា​ធម្មតា​ប្រធាន​ផ្នែក​ផលិត​ផល Juho Sarvikas មិន​បាន​ផ្តល់​តម្រុយ​ណា​មួយ​អំពី​ឧបករណ៍​ដែល​នឹង​ត្រូវ​ដាក់​បង្ហាញ​នោះ​ទេ។
ក្នុង​រូបភាព​ព្រាល​នេះ​បង្ហាញថា ទូរស័ព្ទ​២ម៉ូដែល​មៅខាងឆ្វេង និង​កណ្តាល​ មាន​បំពាក់​នូវឆក (Notch)។​

 តែ​ដោយ​ឡែក​មួយ​ទៀត​ដែល​នៅ​ខាង​ស្តាំ​នោះ​មិន​មាន​នូវ​ស្តាយ​ឆក​នោះ​ទេ ដូច​ច្នេះ​ហើយ​មបាន​ជា​មតិ​ភាគ​ច្រើន​​​​ហ៊ាន​សន្និដ្ឋាន​ថា ទូរស័ព្ទ ដែល​មាន​ឆក​ទាំង​ពីរ​នោះ​គឺ NOKIA 8.1 និង NOKIA 7.1 Plus ដែល​នៅ​ស្រុក​ចិន​គេ​ហៅ​វា​ថា X7 ហើយ​ចំណែក​ឯ​មួយ​ទៀត​នៅ​ចុង​​ខាង​ឆ្វេង​គេ​បំផុត​នោះ​​គឺ NOKIA 2.1 Plus។ ទោះ​ជា​យ៉ាងណា​ក៏ដោយ​​គេ​នៅ​តែ​រំពឹង​ថា​ក្នុង​ព្រឹត្តិការណ៍​​នេះ​ក៏​អាច​មាន​កា​លេច​ឡើង​បណ្តើរៗ​ពី​តម្រុយ​របស់ NOKIA 9 ផងដែរ។ ការ​ពិត​យ៉ាង​ណា​ទៀត​យើង​នឹង​រង់​ចាំ​មើល​អោយ​ជាក់​នៅ​ថ្ងៃទី​៥ ធ្នូ ទាំង​អស់​គ្នា។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក