Nov 17, 2018

Google ប្រកាសថា Wear OS​នឹងទទួលបានការ Update សំរាប់ធ្វើអោយកាន់ថ្មរបានយូរជាងមុន

Wear OS ជាប្រព័ន្ធដំនើរការ​ដ៏រលួនមួយដែល ​Google បាន​បង្កើត​វា​យ៉ាង​ពិសេស​សំរាប់​នាឡិកា​ឆ្លាត​វ័យ​ព្រោះវាបាន​មុខងា​សំខាន់ៗ​ជា​ច្រើន​ដែល​គាំទ្រ​ ស្មាតហ្វូន​ Android យ៉ាងទូលំទូលាយ។ ​ថ្មីៗនេះ​ក្រុមហ៊ុន Google បានប្រកាសអំពីការ Update ថ្មីមួយទៀតសម្រាប់ Wear OS (ដែលគេស្គាល់ថាជា Android Wear) ។ វា​ត្រូវ​បាន​គេ​ហៅ​ថា "H Update" ទោះ​បី​ជានាឡិកា​របស់​អ្នក​មិនបង្ហាញសារអោយ Update ​ក៏ដោយ​ តែ​ផ្ទុយ​ទៅ​វិញ​វា​នឹង​ប្រាប់​អ្នក​ថា​វា​កំពុង​ដំណើរការ Wear OS 2.2 ។
បើ​តាម​ការប្រកាស​របស់ Google ក្នុង​ការ​បន្ទាន់​សម័យ​ Wear OS ជំនាន់​ថ្មីនេះ​វា​នឹង​ធ្វើ​អោយ​នាឡិកា​របស់​អ្នក​អាច​សន្សំ​សំចៃ​ថ្ម​បាន​ច្រើន​ជាង​មុន​រហូតទៅដល់10% ឯណោះ។ ដូច្នេះ​​នេះ​ជា​ព័ត៌មាន​ដ៏​ល្អ​មួយ​សំរាប់​អ្នក​​ប្រើ​ប្រាស់​នាឡិកា​ឆ្លាត​វ័យ​ដែល​មាន​បំពាក់​នូវ Wear OS មក​ស្រាប់។

______________
ប្រភព៖gsmarena

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក