Nov 7, 2018

ថេប្លេត Google Pixel Slate បើក​ឲ្យ​កុម្ម៉ង់​, ហើយ​នឹង​ចែកចាយ​ដល់​លោក​អ្នក​នៅ​ថ្ងៃ ២២ ខែវិច្ឆិកា​នេះ !


​នៅ​ត្រីមាស​ចុង​ឆ្នាំ 2018 នេះ ពិត​ជា​រឿង​ល្អ​ៗ​មែន​ក្នុង​ពិភព​គ្រឿង​អេឡិចត្រូនិក ប្រើ​កំពូល​​ថេប្លេត​ដែល​យើង​ទន្ទឹង​រង់ចាំ​នោះ​បាន​ចេញ​រួច​អស់​ហើយ ហើយ​ចាំ​តែ​ថ្ងៃ​មក​ដល់​នៃ​ការ​ដឹក​ជញ្ជូន​ទៅ​កាន់​គេហដ្ឋាន​លោក​អ្នក ។

ថេកប្លេត​ប្រើ​ជំនួស​កុំព្យូទ័រ Surface Pro 6 របស់​ក្រុមហ៊ុន​យក្ស Microsoft និង iPad Pro 2018 ថេប្លេត​ដែល​សម្រាប់​អ្នក​គូរ​រូបភាព​ឌីជីថល ។ ហើយ​ចុះ Google Pixel Slate នេះ​វិញ​តើ​គេ​បង្កើត​វា​ឡើង​ដើម្បី​អ្វី ? មុន​នឹង​ស្វែង​យល់​ពី​ថេប្លេត​នេះ​សូម​លោកអ្នក​ទៅ​មើល​លក្ខណៈ​សម្បត្តិ​របស់​វា​បន្តិច​ជាមុន​សិន  ៖
  • ដំណើរការ​ដោយ Chrome OS
  • អេក្រង់  12.3 អ៊ីញ resolution 3000x2000 ភីកសែល កំហាប់​ភាព​ច្បាស់ 293 ppi
  • CPU Intel Core m3, i5 និង i7
  • RAM ចាប់ពី 4 GB, 8 GB និង 16GB
  • ថាមពល​ថ្ម 48Wh អាច​ប្រើ​ប្រាស់​ទូទៅ​បាន 10 ម៉ោង
  • កាមេរ៉ា​ខាង​ក្រោយ​ភ្លោះ 8 មេហ្គា​ភីកសែល 
  • កាមេរ៉ា​ខាង​មុខ 8 មេហ្គា​ភីកសែល
  • មាន​មុខងារ​ស្កេន​ខ្ចៅដៃ
  • អាច​តភ្ជាប់​ទៅ​អេក្រង់​ខាងក្រៅ​ដល់​ទៅ 4K 
Chrome OS វា​ស្រដៀង​នឹង Android ដែរ គ្រាន់តែ Chrome OS គឺ​គេ​បង្កើត​ឡើង​សម្រាប់​ប្រើ​ជាមួយ​កុំព្យូទ័រ​យួរដៃ ឬ​ថេប្លេត​ ។ ​វា​ពិត​ជា​ប្លែក​ដែល Google ផលិត​ថេប្លេត​របស់​ខ្លួន​​ដែល​ដំណើរការ​ដោយ​ Chrome OS បែរ​ជា​មក​ប្រើ​គ្រឿង​រឹង​ធំៗ ​​​ដែល​មាន CPU របស់ Intel ទៅ​វិញ ? នេះ​អាច​មក​ពី​ បន្ទះឈីប snapdragon វា​នៅ​មាន​ល្បឿន​យឺត ដែល​ជា​ភាព​រាំងស្ទះ​ដល់​ការ​រីក​ចម្រើន​របស់​ពពួក ថេប្លេត ដែល​ត្រូវ​ការ​ល្បឿន​លឿន ដើម្បី​ឲ្យ​មាន​កម្មវិធី​ធំៗ​លើ​វា​បាន​ច្រើន ។

សំណួរ​សួរ​ថា​តើ​អ្នក​ណា​សាក​សម​នឹង​ទិញ Google Pixel Slate យក​មក​ប្រើ? ចម្លើយ​គឺ គេ​បង្កើត​វា​ដោយ​មាន Chrome OS ដូច្នេះ​សម្រាប់​អ្នក​ប្រើប្រាស់​សេវាកម្ម​របស់​ Google សរសេរ​អត្ថបទ​តាម Google Doc .... គឺ​ពិត​ជា​ជម្រើស​សាក​សម​ជាង​គេ​ហើយ ។ វា​បង្កើត​ឡើង​សម្រាប់​អ្នក​ធ្វើការងារ​ស្រាលៗ ដែល​ប្រើប្រាស់​សុទ្ធ​តែ​កម្មវិធី​របស់ Android៕
_________
ប្រភព



Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក