Nov 18, 2018

Google Pixel 3 Lite លេចរូបភាពជាមួយរន្ធកាស 3.5mm ប្រើឈីប Snapdragon 670

 មាន​ការ​ប៉ាន់​ស្មានថា Google នឹង​បញ្ចេញ​នូវ Pixel 3 Lite ដែល​មាន​តំលៃ​ថោក​ជាង Pixel 3 របស់ខ្លួន ប៉ុន្តែ​មិន​មាន​ការ​ប្រកាស​ធ្វើ​នៅ​ព្រឹត្តិការណ៍​ចាប់​ផ្តើម​នៅ​ខែ​តុលា​ទេ។ ឥឡូវនេះ​យើង​ឃើញ​​មាន​រូបភាព​និង​លក្ខណៈ​​ពិសេស​នៃ​គំរូ​ដែល​ហាក់​ដូច​ជា Google Pixel 3 Lite ។រូប​ថត​និង​លក្ខណៈ​ពិសេស​នៃ​គំរូ​ដើម​អាថ៌កំបាំង​នេះ​បាន​លេច​ធ្លាយ​​មក​ពី​​ប្រភព​អនាមិក​ដែល​បាន​ចែក​រំលែក​ព័ត៌មាន​ជា​មួយ Rozetked ។
 អ្នក​នឹង​ចាំ​ Rozetked ពី​ការ​លេច​ធ្លាយ Google Pixel 3 XL ដែល​ធ្វើ​អោយ​មាន​ភាព​ជ្រួល​​ច្របល់​កាល​ពីដើម​ឆ្នាំ​នេះ​ម្តង​រួច​មក​ហើយ។ ចាប់​តាំង​ពី​ការ​លេច​ធ្លាយ Pixel 3XL បាន​ក្លាយ​ទៅ​ជា​ការពិត, យើង​អាច​សន្មត​ថា​លេច​ធ្លាយ​រូប​ភាព Google Pixel 3 Lite លើក​នេះ​ក៏​នឹង​មាន​ភាព​ស្រដៀង​គ្នា​ដែរ។យោង​តាម​រូបភាព​លេច​ធ្លាយ​គំរូ​ដើម​របស់ Google Pixel 3 Lite ត្រូវ​បាន​ផលិត​ពី​ប្លាស្ទិក​​ជា​ជាង​សម្ភារៈ​កញ្ចក់​ពិសេស​ដែល​ប្រើ​សម្រាប់ Pixel 3 និង Pixel 3 XL ។
 វា​ក៏​មាន​រន្ធ​ដោត​កាស 3.5 មិល្លីម៉ែត្រ​ផង​ដែរ​ដែល​គ្មាន​ត្រកូល ​Pixel ណា​មួយ​ដែល​មាន​រន្ធ​កាស​ប្រភេទ​នេះ​​តាំង​ពី​ឆ្នាំ 2016 មក​ម្ល៉េះ​ ។ទូរស័ព្ទ​គំរូ​នេះ​ហាក់​ដូច​ជា​ស្រដៀង​គ្នា​ទៅ​នឹង Google Pixel 3 ដែល​វា​មិន​ធំ​ដូច Google Pixel 3 XL នោះ​ទេ​ ហើយ​មើល​ទៅ​ក៏​មិន​មាន​នូវ​ម៉ូត​ឆក​នោះ​ទេ។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក