Nov 9, 2018

Google Chrome 71 នឹងលុបចោលសារដំណឹង​ការផ្សាយពាណិជ្ជកម្មទាំងស្រុងពីគេហទំព័រខុសច្បាប់យ៉ាងជាប់លាប់

Google Chrome ជា​ម៉ាស៊ីន​រុករក​(Browser) ដែល​មាន​​ប្រជាប្រិយ​ភាព​បំផុត​នៅពេល​នេះ​ប្រើ​ប្រៀបធៀប​ជា​មួយ​ដៃ​គូរ​​ប្រកួត​ប្រជែង​ជា​ច្រើន​ទៀត​ វា​មាន​ល្បឿន​លឿន​ និង សុវត្ថិភាព​ខ្ពស់។​ ទោះជាយ៉ាងណាក៏ដោយ​ក៏​ពេល​ខ្លះ​វា​នៅ​មាន​ចន្លោះ​ប្រហោង​មួយ​ចំនួន​ផង​ដែរ​ពី​មួយ​ជំនាន់​ទៅ​​មួយ​ជំនាន់​ព្រោះ​ Website មេរោគ និង​ Add ដែល​បោក​បញ្ជោត​ជា​ច្រើន​ក៏​បាន​បំលែង​ខ្លួន​កាន់តែ​ខ្លាំង​ជាង​មុន​ជា​លំដាប់។
 សំរាប់​ការ​ដោះស្រាយ​នូវ​បញ្ហា​ទាំង​អស់​នេះ​ Google បាន​បញ្ចេញ​​នូវ​ការ​បន្ទាន់​សម័យ​ Google Chrome របស់​​ខ្លួន​ទៅ​កាន់​ជំនាន់ 71។ ជំនាន់​នេះ​នឹង​ធ្វើ​ការ​បិទ​ដោយ​ស្វ័យ​​ប្រវត្តិ​​នូវ Website ណា​ដែល​មាន​​ផ្ទុក​​មេរោគ និង​ការ​លោត​នូវ​ផ្ទាំង Pop up បោក​បញ្ជោត​ផ្សេងៗ​ផង​ដែរ។ ក្នុង​នោះ Google នឹង​ផ្តល់​សារ​ព្រមាន​ទៅម្ចាស់​Add ឬ Website ទាំងនោះ​រយៈ​ពេល​យ៉ាង​យូរ​៣០ ថ្ងៃ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ពួក​គេ​បង្កើត​មក បន្ទាប់មក Google នឹង​ចាប់​ផ្តើម​លុប​ចោល​ពាណិជ្ជកម្ម​ទាំង​នោះ​ទាំងស្រុង​បើ​គ្មាន​ការ​ដោះ​ស្រាយ​ពី​ភាគី​ម្ចាស់​ដើម​នោះ​ទេ​។ សរុប​មកវិញ​​មុខ​ងារ​នេះ​វា​ពិតជា​ពិសេស​​មិន​ចាញ់ មុខងារ​ប្រឆាំង​ Skypeware លើ​កម្មវិធី​កំចាត់​មេរោគ​មួយ​ចំនួន​នោះ​ទេ បើ​អាច​អ្នក​គួរ​តែ Update Chrome របស់​អ្នក​ទៅ​ជំនាន់​ថ្មី​នេះ។

______________
ប្រភពៈ 91mobile

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក