Nov 25, 2018

ការ​បែក​ធ្លាយ​ថ្មី​បង្ហាញ​ពី​រូបរាង​កាន់​តែ​ច្បាស់​នៅ​កញ្ចក់​របស់ Galaxy A8s Infinity-O និង​រន្ធ​កា​មេ​រ៉ា​ថត​រូប

២០១៦ នេះ​មិន​ដូច​មុន​ទៀត​ទេ​ដោយ​ក្រុមហ៊ុន​ភាគច្រើន​បាន​ងាក​មក​រក​អេក្រង់​ជំនាន់ថ្មី​ដូចជា​ឆក ឆក​បែប​ដំណក់ទឹក Hallo Screen ជាដើម។ ដោយឡែក​នៅឡើយ​តែ  SAMSUNG ទេ​ដែល​ជា​ក្រុមហ៊ុន​យក្ស​មួយ​ដែល​​មិន​ទន់​ចិត្ត​ដាក់​ស្តាយ​ឆក​នឹង​គេ​ឡើយ​វា​ជា​ការ​តាំង​ចិត្ត​មួយ​ដែល SAMSUNG ព្យាយាម​​រក​មធ្យោបាយ​ថ្មី​ដើម្បី​ទទួល​បាន​ទំហំ​អេក្រង់​កាន់​តែ​ទូលាយ។

បើ​តាម​រយៈ​រូបភាព​បែក​ធ្លាយ​ថ្មី បំផុត​​នេះ​នៃ​ កញ្ចក់​ការពារ​​របស់​ Galaxy A8s វា​ពិត​ជា​បាន​បង្ហាញ​ស្តាយ​ថ្មី​ដែល​មិន​ខ្ចី​ចម្លង​តាម​គេ​មែន ដែល SAMSUNG អោយ​ឈ្មោះ​ថា​បញ្ចក់ Infinity-O ដោយ​​វា​ជា​ការ​ចោះ​អេក្រង់​​​ដាក់​​កាមេរ៉ា​យក​តែម្តង​ហើយ​ការ​កំណត់​ទីតាំង​នៃ​កាមេរ៉ា​គឺ​ស្ថិត​នៅ​ចំហៀង​ផ្នែក​ខាងឆ្វេង។ នៅក្នុង​បទ​បង្ហាញ​មួយ​​នៅ​ពេល​ថ្មីៗ​នេះ​ SAMSUNG ក៏បាន​បង្ហាញ​រួច​មក​ហើយ​នូវ​ជម្រើស​អេក្រង់​៤សណ្ថាន​ដល់​អ្នក​គាំទ្រ​ដូចជា Infinify-U, Infinify-V, Infinify-O និង New Infinify។ ដូច្នេះ​សំរាប់ A8s គឺ​ជា​ការ​ចាប់​ផ្តើម​ដំបូង​គេ​របស់ SAMSUNG ទៅលើ Infinify-O មុន​ការ​សំរេច​ចិត្ត បន្ទាប់​ទៅលើ Galaxy S10។

_______________
ប្រភព៖ gsmarena

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក