Nov 11, 2018

មិនយូរទៀតទេ Facebook Messenger នឹងបញ្ចេញមុខងារ unsend messages សំរាប់អ្នកប្រើប្រាស់

 ជា​ធម្មតា Facebook Messenger ពេល​ដែល​លោក​អ្នក​ប្រើប្រាស់​បាន​ផ្ញើរ​អ្វីមួយ​តាម​ប្រអប់​សារ​ បើ​ទោះ​ជា​អ្នក​ធ្វើ​ការ​លុប​វា​ចេញ​វិញ​ក៏ដោយ​​ក៍​ភាគី​ម្ខាង​ទៀត​នៅ​តែ​មើល​ឃើញ​វា​ជា​ធម្មតា មានន័យថា​បើ​ទៅ​ហើយ​មិន​អាច​ត្រឡប់​វិញ​បាន​ឡើយ។​ វា​ខុស​ឆ្ងាយ​ពី  Whataps និង ​Wechart ដែល​លោក​អ្នក​អាច​លក់​ឬ Recall វា​វិញ​ជា​ស្ថាពរ​។ Facebook ផ្តល់​ពេល ១០ នាទី​សំរាប់​អោយ​អ្នក​​ធ្វើការ Unsend សារ​របស់​លោកអ្នក​ដែល​វា​ពិតជា​ងាយ​ស្រួល​សំរាប់​អ្នក​លប់​វា​វិញ​បើសិនជា​​អ្នកធ្វើការ​ផ្ញើរ​ឯក​សារ​អ្វីមួយ​ច្រឡំដៃ។
នេះ​បើ​តាម​ការ​អះអាងរបស់​លោក Matt​ Navarra បញ្ជាក់​ថា​​មុខ​ងារ​នេះ​កំពុង​ស្ថិតនៅ​ក្នុង​បញ្ជី​មុខងារ​ថ្មីៗ​របស់ Facebook សំរាប់​កំណែ​​បន្ទាន់​សម័យ​ជំនាន់ 191.0 ដែល​មាន​នៅ​លើ IOS មុនគេ។ចុះ​តើ​អ្នក​គិត​យ៉ាង​ណា​​ដែរ បើ​គេ​បញ្ចេញ​មុខងារ​ថ្មីនេះ​មក។​


______________
ប្រភព: 91mobile

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក