Nov 14, 2018

ធ្លាក់​សួត ! Essential ចេញ​លក់​​ដុយ​បំបែក​​ដោត​កាស 3.5mm របស់​ទូរស័ព្ទ Essential Phone មាន​តម្លៃ​ដល់​ទៅ $149 ឯណោះ

ថា​ក្រុមហ៊ុន​ចុះ ចូលចិត្ត​ផលិត​គ្រឿង​បន្ថែម​របស់​ផលិតផល​របស់​ខ្លួន​ថ្លៃៗ តែ​នេះ​សម្រាប់​ក្រុមហ៊ុន​ទូរស័ព្ទ Essential ដែល​កំពុង​តែ​លក់​ទូរស័ព្ទ​មិន​ដាច់ ហើយ​ប្រឈម​មុខ​នឹង​ការ​ខាត​ជា​រៀង​រាល់​ខែ ត្រៀម​តែ​លក់​ក្រុមហ៊ុន​ឲ្យ​គេ​ទៅ​ហើយ នៅ​ឡើយ​តែ​មិន​ព្រម​បន្ទន់​ឥរិយាបថ ។ ដែល​ក្នុង​ពេល​នេះ​ក្រុមហ៊ុន Essential បាន​បញ្ចេញ​លក់​គ្រឿង​បំពាក់​ឲ្យ Essential Phone ដែល​មាន​ឈ្មោះ​ថា Audio Adapter HD headphone jack accessory គឺ​ជា​ដុត​ដោត​សម្រាប់​បង្កើត​ឲ្យ​ទូរស័ព្ទ​អាច​ប្រើ​ជាមួយ​រន្ធ​ដោយ​កាស 3.5mm បាន ហើយ​គុណភាព​សំឡេង​គឺ​លំដាប់ HD ។
វា​មើល​ទៅ​ដូចជា​រាង​ធំ​ប្លែក​ខុស​ពី​ក្រុមហ៊ុន​ដទៃ​ដែល​មាន​ថែម​ដុត​ដោត​បំប្លែង​ពី USBType-C ទៅ​ជា 3.5mm ដែល​តម្លៃ​ត្រឹម​ពី $9-$20 តែ​ប៉ុណ្ណោះ។ ហើយ​បើ​និយាយ​អំពី​តម្លៃ​របស់​វា​វិញ​គឺ​មាន​តម្លៃ​ដល់​ទៅ $149 ដោយ​លោក​អ្នក​នឹង​ទទួល​បាន​គុណភាព HD លើស​ពី​រន្ធ​ដោត 3.5mm ធម្មតា៕
______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក