Nov 30, 2018

DJI ចេញ​លក់​កូន​កាមេរ៉ា​ថ្មី​ឈ្មោះ Osmo Pocket ដែល​មាន​រូបរាង​ជា​​ដង​ទប់​លំនឹង​មក​ស្រាប់​តម្លៃ​តែ $349 ថោក​ជាង​GoPro

ក្រុមហ៊ុន DJI ដែល​ល្បីល្បាញ​ខាង​ផលិត​យន្តហោះ​ភ្ជាប់​កាមេរ៉ា​ដែល​ហៅថា​ Drone នោះ​ បាន​បញ្ចេញ​កូន​កាមេរ៉ា​ដែល​មាន​រូបរាង​ជាង​ដង​ទប់​លំនឹង​មក​ស្រាប់ ដែល​មាន​តម្លៃ $349 ។ សព្វ​ថ្ងៃ​នេះ​សម្រាប់​អ្នក​ចូលចិត្ត​​ថត​វីដេអូ​ដំណើរ​កម្សាន្ត​ និង​សកម្មភាព​រក​ព្រៃ ឬ​សកម្មភាព​កីឡា​ តែងតែ​ជ្រើសរើស​យក​កូន​កាមេរ៉ា GoPro ដែល​ចេញ​ម្ដង​មួយ​ឆ្នាំ សម្រាប់​ឆ្នាំ 2018 នេះ​GoPro ចេញ​មក​ដល់​ជំនាន់​ទី​៧​ហើយ ដោយ​មិន​បាន​កែប្រែ​រូបរាង​អ្វី​ទាំងអស់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ ក្រុមហ៊ុន DJI បង្កើត​កូន​កាមេរ៉ា​ Osmo Pocket ជា​កាមេរ៉ា​បែប​ថ្មី ដើម្បី​ប្រកួតប្រជែង​ជាមួយ​GoPro ។
Osmo Pocket អាច​ថត​វីដេអូ​ដល់​ទំហំ 4K ក្នុង​ល្បឿន​ថត 60fps ជាមួយ​នឹង​កែវ​ឡេន 1/2.3" 12 មេហ្គា​ភីកសែល ទំហំ 1.55μm pixels និង f/2.0 aperture កញ្ចក់​កាមេរ៉ា​ថត​បាន​មុំ 80 ដឺក្រេ ។ Osmo Pocket មាន​រន្ធ​ស្រូប​សំឡេង​ចំនួន​២ ជា​មួយ​ទំហំ​ថាមពល​ថ្ម 875 mAh ដែល​អាច​ប្រើ​បាន​ដល់ 140 នាទី រាល់​ពេល​សាក​បញ្ចូល​ថាមពល​ពេញ​ដោយ​ចំណាយ​ពេល​សាក​តែ 73 នាទី​តែ​ប៉ុណ្ណោះ ។
អ្វី​ដែល​ជា​លក្ខណៈ​ពិសេស​នៃ​កូន​កាមេរ៉ា Osmo Pocket គឺ​វា​មក​ជាមួយ​នឹង​រូបរាង​ជា​ដង​ទប់​លំនឹង​មក​ស្រាប់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បាន​មាន​លទ្ធភាព​ថត​វីដេអូ​ដោយ​រក្សា​បាន​លំនឹង​ល្អ​ជាង​កាមេរ៉ា​ដទៃ និយាយ​ឲ្យ​ថំ​ទៅ​គឺ​ទប់​លំនឹង​មិន​ចាញ់​ដង​ទប់​លំនឹង​ធំៗ​នោះ​ទេ ។ ហើយ​សម្រាប់​ឧបករណ៍​ដែល​គ្មាន​ដង​ទប់​លំនឹង គឺ​មិន​អាច​យក​ឈ្នះ​កាមេរ៉ា Osmo Pocket បាន​ទេ ទោះបី​ជា GoPro វា​មាន​មុខងារ​ទប់​លំនឹង​ខ្លាំង​ក៏​ដោយ ។

 Osmo Pocket មាន​គ្រឿង​បន្ថែម​ជា​ច្រើន​មុខ និង​ចាំបាច់​មួយ​ចំនួន ដូចជា​ជើង​ភ្ជាប់​ជាមួយ​ទូរស័ព្ទ ដើម្បី​យក​ទូរស័ព្ទ​ធ្វើ​ជា​អេក្រង់ monitor ងាយស្រួល​មើល​វីដេអូ​ដែល​កំពុង​ថត , ដង​ថត , ស្រោម​ការពារ​ទឹក​ពេល​ថត​ក្នុង​ទឹក , ជើង​ចាប់​ជាប់​មួក​ឬ​ផ្ទៃ​រឹង , ប៉ូតង់ Zoom , ជើង​បញ្ឈរ​សម្រាប់​ដាក់​លើ​តុ ...។
DJI Osmo Pocket ត្រូវ​បាន​គេ​បើ​ឲ្យ​បញ្ជា​ទិញ​មុន​ចាប់​ពី​ពេលនេះ​ទៅ​ហើយ ហើយ​នឹង​ចេញ​លក់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​15 ខែ​ធ្នូ​ខាង​មុខ ។ នេះ​ជា​ឧបករណ៍​ថ្មី​ដែល​អ្នក​និយម​ថត​វីដេអូ​ដំណើរការ​កម្សាន្ត​ចង់​បាន​ព្រោះ​វា​ចំណេញ​ថវិកា និង​ទទួល​បាន​វីដេអូ​ដែល​ថត​នឹង​ល្អ​មិន​រង្គើ ៕
_______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក