Nov 14, 2018

រូបភាព​ឆ្នៃ Concept ថ្មីមួយរបស់ OnePlus 7 បង្ហាញពីការចោះ​កាមេរ៉ា​នៅលើអេក្រង់​ និង​កាមេរ៉ា​ក្រោយ ៣គ្រាប់

 ថ្មីៗនេះ​ One Plus ទើប​តែ​បញ្ចេញ​នូវ One Plus 6T ដែល​ជា​កំពូល​ទូរស័ព្ទ​ជំនាន់​ចុងក្រោយ​របស់​ក្រុមហ៊ុន​នេះ​ រហូត​ដល់​ការ​បញ្ចេញ​នូវ​ពណ៌​ពិសេស​គឺ Thunder Purple variant សំរាប់​ទឹក​ដី​​កំណើត​​របស់​ខ្លួន។​ ហើយ​ឥឡូវ​នេះ​ស្រាប់តែ​មាន​លេច​ចេញ​នូវ​ការ​​រចនា​ម៉ូត​ One Plus ជំនាន់​ក្រោយ​គឺ One Plus 7 ដែល​មាន​ចោះ​រន្ធ​កាមេរ៉ា​​នៅ​លើ​អេក្រង់ និង​កាមេរ៉ា​​​ក្រោយ​ចំនួន​​បី​គ្រាប់​ឯណោះ។ការ​លេច​ធ្លាយ​នេះ​បាន​បង្ហាញ​ថា OnePlus 7 ទំនង​ជា​​បំពាក់​ដោយ​​អេក្រង់​ AMOLED ជាមួយ​កម្រិត​​បង្ហាញ FHD ជាមួយ បច្ចេកវិទ្យា​ស្កេន​ខ្ចៅដៃ​លើ​អេក្រង់។ ស្មាតហ្វូន​នេះ​នឹង​មាន​សមាមាត្រ 95% នៃ​តួ​ខ្លួន​ទាំងមូល។
ចំពោះ​លក្ខណៈ​ពិសេស​​ផ្សេងៗ​​មាន​ដូចជា វា​មាន​កាមេរ៉ា​ក្រោយ​បី​គ្រាប់​គឺ 24 មេហ្គា​ភិច​សេល ,12 មេហ្គាភិចសេល​  និង 8 មេហ្គាភិច​សេល​ដែល​អាច​ថត​វីដេអូ 4Kបាន​ ។ ចំពោះ​កាមេរ៉ា​មុខសំរាប់ Selfie នៅ​លើ​ស្មាតហ្វូន​នា​ពេល​ខាង​មុខ​នេះ​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា​មាន​ទំហំ 24-មេហ្គាភិចសេល និង​មាន​ថាមពល ថ្ម 1,450mAh ។ និយាយរួម ទៅ​វា​គ្រាន់​តែ​ជា​រូបភាព​​បែប Concept ដែល​មាន​នរណា​ម្នាក់​បង្កើត​វា​ឡើង​តែ​ប៉ុណ្នោះ​ វា​នៅ​ឆ្ងាយ​ទៀត​ដែល​យើង​នឹង​ស្វែង​យល់​ពី​វា។


___________________
ប្រភព៖ GSMARENA

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក