Nov 20, 2018

លក្ខណៈ​សម្បត្តិ​ផ្លូវការ​របស់ Asus Zenfone Max Pro (M2) ZB631KL អេក្រង់​ 6 អ៊ីញ RAM 4GB/6GB ថ្ម​ធំ​ដល់ទៅ 5000mAh ឯណោះ

រំលឹក​កាលពី​ប៉ុន្មាន​ខែ​មុន Asus បាន​ចេញ​ម៉ូដែល​ពិឃាត មក​សម្លាប់​ទីផ្សារ​ស្មាតហ្វូន​ក្នុង​តម្លៃ​ក្រោម 200$ ដោយ​មាន​ថ្ម​ដល់​ទំហំ 5000mAh និង​ជាមួយ​​ promotion ជាមួយ​អ្នក​ធ្វើ​ Youtuber កម្ពុជា ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​ឆាប់​ស្គាល់​ទូរស័ព្ទ​ Asus លឿន​មែនទែន ។

ហើយ​ក្នុង​ពេល​នេះ​ដល់​ពេល​ដែល Asus ចេញ​ជំនាន់​ទី​២​នៃ Asus Zenfone Max Pro ​ដែល​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​បន្តិច​ទាំង​រូបរាង​ល្បឿន​ដំណើរការ​របស់​វា មក​ជាមួយ​អេក្រង់​លាត​មាន​ឆក ប្រើប្រាស់​បន្ទះឈីប Snapdragon 660 និង​កាមេរ៉ា​ខាង​មុខ​ធំ​ជាង​មុន​ឡើង​ទៅ​ទំហំ​16 មេហ្គាភីកសែល ។

៙ លក្ខណៈ​សម្បត្តិ​ផ្លូវការ​របស់ Asus Zenfone Max Pro (M2) ZB631KL ៖

  •  តួ​ខ្លួន ខាង​មុខ​ស្រោប​កញ្ចក់ ខាង​ក្រោយ​តួ​ខ្លួន​​អាលុយមីញ៉ូវ
  • ស៊ីម​កាត​ដាក់​បាន ២
  • អេក្រង់​ប្រភេទ IPS LCD បង្ហាញ​ពណ៌​មាន​ 16 លាន​ពណ៌
  • អេក្រង់​ទំហំ 6 អ៊ីញ លាត​ពេញ​គែម​និង​មាន​ឆក
  • resolution 1080 x 2280 ភីកសែល សមាមាត្រ 19:9 ratio (កំហាប់​ភាព​ច្បាស់ ~420 ppi )
  • ប្រព័ន្ធ​ដំណើរការ Android 8.1 (Oreo)
  • បន្ទះឈីប Snapdragon 660 (14 nm)
  • CPU Octa-core (4x2.2 GHz & 4x1.8 GHz)
  • GPU Adreno 512
  • RAM 4 GB ជាមួយ​អង្គ​ផ្ទុក 64GB និង 6GB ជាមួយ​អង្គ​ផ្ទុក 128GB
  • អាច​បន្ថែម​កាត​មេម៉ូរី​ដល់ 512GB
  • កាមេរ៉ា​ខាង​ក្រោយ 13 + 5 មេហ្គាភីកសែល ឬ 16 + 5 មេហ្គាភីកសែល (​អាច​ថត​វីដេអូ​ដល់ 2160p@30fps, 1080p@30/60fps )
  • កាមេរ៉ា​ខាង​មុខ 16 មេហ្គាភីកសែល (ថត​វីដេអូ​បាន 1080p@30fps)
  • មាន​រន្ធ​ដោត​កាស​ 3.5mm
  • រន្ធ​សាក​ថ្ម microUSB 2.0
  • ថាមពល​ថ្ម 5000 mAh
  • ពណ៌​ខ្មៅ

សរុប​មក Asus Zenfone Max Pro (M2) ZB631KL គឺ​ជា​ការ​កែប្រែ​​មួយ​ដល្អ​ពី​រូបរាង​ធម្មតា​មក​ជា​រូបរាង​មាន​អេក្រង់​លាត​មាន​ឆក និង​បង្កើន​ល្បឿន​ប្រើប្រាស់​បាន​លឿន​ជាង​មុន និង​អាច​ឲ្យ​អ្នក​ទិញ​យក​ទៅ​ប្រើប្រាស់​សម្រាប់​អ្នក​រវល់​នឹង​ទូរស័ព្ទ​ច្រើន​ព្រោះ​វា​មាន​ថាមពល​ថ្ម​ធំ​ដល់​ទៅ 5000mAh ៕
______
ប្រភព

2 comments:

  1. តម្លៃប្រហែលមាណដែល?

    ReplyDelete
    Replies
    1. មិនទាន់ដឹង​នៅ​ឡើយ​ទេ

      Delete

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក