Nov 8, 2018

តោះ​មក​មើល​ទូរស័ព្ទ Asus Zenfone 6 ដែល​មាន​ម៉ូដ​អេក្រង់​ឆក​នៅ​ផ្នែក​លើ​ខាង​ស្ដាំ​វិញ​ម្ដង

វា​មិន​ងាយស្រួល​នោះ​ទេ ដែល​ក្រុមហ៊ុន​មួយ​គ្មាន​បច្ចេកវិទ្យា​អេក្រង់ ហើយ​ចង់​លុប​បំបាត់​​ម៉ូដ​ឆក​ចេញ​ពី​ទូរស័ព្ទ​របស់​ខ្លួន​នោះ ។ យើង​ក្រឡេក​ទៅ​មើល​ Samsung ដែល​មាន​បច្ចេកវិទ្យា​ថ្មីៗ​ក្នុង​ដៃ​តែ​ខ្លួន​នៅ​តែ​មិន​ទាន់​អាច​ធ្វើ​ឲ្យ​ទូរស័ព្ទ​មាន​អេក្រង់​លាត ដោយ​គ្មាន​ម៉ូដ​ឆក​បាន​នោះ​ទេ ។ ហើយ​នៅ​ពេល​ថ្មី​ៗ​នេះ​ទៀត Samsung បែរ​ជា​ប្រកាស​ខ្លួន​នឹង​ផលិត​ទូរស័ព្ទ​ដែល​មាន​អេក្រង់​ឆក​តាម​គេ​តាម​ឯង​ហើយ​នៅ​ឆ្នាំ​ 2019 ខាង​មុខ​នេះ ។

ចូល​មក​ដល់​សាច់​រឿង​យើង​វិញ ​នេះ​ជា​រូបភាព​ស្ដែង​ៗ​ ​អំពី​ទូរស័ព្ទ Asus Zenfone 6 ដែល​ជា​ទូរស័ព្ទ​ជំនាន់​ថ្មី​របស់​ខ្លួន ដែល​ត្រៀម​នឹង​ចេញ​លក់​នា​ពេល​ខាង​មុខ​នេះ​ជាមួយ​នឹង​ការ​រចនា​ខុស​ប្លែក​ពី​គេ​បន្តិច សម្រាប់​ខ្នង​ខាង​ក្រោយ​គឺ​មាន​វា​រាង​កោង​នៅ​គែម​ឆ្វេងស្ដាំ ដែល​ស្រដៀង​នឹង​ពពួក​ទូរស័ព្ទ​Samsung ដែរ ។​ ហើយ​សម្រាប់​នៅ​ផ្នែក​ខាង​ស្ដាំ​វិញ វា​មាន​បមពាក់​ដោយ​អេក្រង់​លាត​ពេញ តែ​មាន​ឆក​ដែល​ស្ថិត​នៅ​ផ្នែក​ខាង​លើ រាង​នៅ​ចំហៀង​ខាង​ស្ដាំ​បន្តិច ដែល​បន្សល់​ចន្លោះ​មូួយ​សម្រាប់​បង្ហាញ​​​ថាមពល​ថ្ម​ដែល​នៅ​សល់ ។ ការ​រចនា​នេះ គឺ​ជា​អ្វី​ដែល​ Samsung កំពុង​តែ​គិតគូរ​ផង​ដែរ ​ព្រោះ​ខ្លួន​មាន​គម្រោង​និង​ដាក់​ទូរស័ព្ទ​របស់​ខ្លួន​ឲ្យ​មាន​អេក្រង់​លាត​ដូច្នេះ​ដែរ ។

សូម​ទស្សនា​រូបរាង​ខាង​ក្រោម​នេះ ៖





________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក