Nov 30, 2018

នាឡិកា​​ឆ្លាត​វៃ Apple Watch Series 4 ត្រូវ​បាន​ផលិត​ជា​មាស​សុទ្ធ​និង​ដាំ​ពេជ្រ​តម្លៃ $43,850

រាល់​ផលិតផល​ចល័ត​របស់​ក្រុមហ៊ុន ​Apple តែង​តែ​ត្រូវ​ក្រុមហ៊ុន​ផលិត​គ្រឿង​អលង្ការ​សុំ​យក​ទៅ​កែច្នៃ​បន្ត​ដោយ​បំពាក់​ជាមួយ​ មាស ផ្លាកទីន ដាំ​ពេជ្រ​ជា​ដើម ដែល​ធ្វើ​ឲ្យ​ឧបករណ៍​ទាំង​នោះ​កាន់​តែ​មាន​តម្លៃ និង​រូបរាង​សាក​សម​ទៅ​តាម​ជីវភាព​អ្នក​សល់​លុយ ។

ឥឡូវ​នេះ​ក្រុមហ៊ុន Caviar បាន​បញ្ចេញ​គ្រឿង​សម្រាប់​សេដ្ឋីៗ​ប្រើប្រាស់​គឺ នាឡិកា​​ឆ្លាត​វៃ Apple Watch Series 4 ដែល​មាន​ជម្រើស​ជា​ច្រើន មាន​តម្លៃ​ចាប់​ពី $3880 ​រហូត​ដល់ $43,850 ។ វា​មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ​សម្រាប់​ក្រុមហ៊ុន​ Apple ដែល​ផលិត​ផល​របស់​ខ្លួន​ត្រូវ​បាន​យក​ទៅ​ប្រែ​ឲ្យ​កាន់​តែ​មាន​តម្លៃ​ថ្លៃ​សម្រាប់​អ្នក​មាន​លុយ​ ។ តែ​នេះ​គឺ​ជា​ឈុត​ពិសេស​លើស​ឆ្នាំ​មុន​ទៅ​ទៀត​ដែល Caviar ចេញ​នាឡិកា Apple Watch Series 4 មាន​ដល់​ទៅ 6 លំដាប់​ឲ្យ​ជ្រើសរើស​សម្រាប់​នារីៗ ឬ​បុរសៗ​ដែល​និយម​មាស​និង Apple ប្រេន ៕








______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក