Nov 19, 2018

គំរូ​ព្រាង : ប្រែក្លាយ​នាឡិកា Apple Watch ទៅ​ជា​ម៉ាស៊ីន mp3 iPod Nano យ៉ាង​ស្រស់​ស្អាត​ជាមួយ​សំបក​មួយ​នេះ

នាឡិកា Apple Watch បាន​ផលិត​និង​កែប្រែ​មក​ដល់​ជំនាន់​ទី​៤​ហើយ ហើយ​តម្លៃ​និង​ទីផ្សារ​របស់​នាឡិកា​មួយ​នេះ​កំពុង​នាំ​មុខ​គេ​ក្នុង​ចំណោម​នាឡិកា​ផ្សេងៗ​ទៀត ។ ឥឡូវ​ស្រាប់​តែ​​លេច​ចេញ​គំរូ​ព្រាង​ម៉ូដែល នៃ​សំបក​ម៉្យាង​ដោយ​ Joyce Kang & Design Design Lab ដែល​បាន​កែប្រែ​តួ​នាឡិកា ឲ្យ​ទៅ​ជា​កូន​ម៉ាស៊ីន mp3 យ៉ាង​ស្រស់ស្អាត ដែល​យើង​មើល​ទៅ​គឺ​នឹក​ដល់​ iPod Nano តែ​លើក​នេះ​វា​លើស​ iPod បន្តិច​ដោយសារ​បច្ចេកវិទ្យា​ដែល​មាន​លើ Apple Watch គឺ​ច្រើន​ជាង​នឹង​ខ្លាំង​ជាង ។

នេះ​វា​គ្រាន់តែ​ជា​គំរូ​តែ​ប៉ុណ្ណោះ ព្រោះ​ថា​ម្ចាស់ Apple Watch  ពួក​គេ​នឹង​មិន​ដោះ​ខ្សែ​នាឡិកា​ចេញ​ហើយ​យក​មក​ដាក់​ក្នុង​សំបក​មួយ​នេះ​ទេ ព្រោះ​ការ​ពាក់​នាឡិកា​ជាប់​នឹង​ក​ដៃ វា​មាន​ភាព​ងាយស្រួល​ជាង​កាន់​នៅ​នឹង​ដៃ ៕






________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក