Nov 3, 2018

Apple ចាប់ផ្ដើម​ដាក់​លក់​ទូរស័ព្ទ​ជួសជុល​ស៊េរី iPhone 8 និង 8 Plus តម្លៃ​ចាប់ពី $499 ឡើង​ទៅ

ក្រុមហ៊ុន Apple បាន​ចាប់ផ្ដើម​លក់​ទូរស័ព្ទ​ដែល​ធ្លាប់​មាន​បញ្ហា រួច​យក​វា​ទៅ​ជួសជុល​វិញ​ម្ដង​ទៀត ដែល​មាន​ស៊េរី​ iPhone 8 និង iPhone 8 Plus ពី​ឆ្នាំ​មុន​នោះ ។ ហើយ​លោកអ្នក​ដែល​រស់នៅ​បរទេស​អាច​រក​ទិញ​បាន​នៅ​ក្នុង​ហាង​ទំនិញ Online ។ មូលហេតុ​ដែល​យើង​ត្រូវ​ទិញ​ទូរស័ព្ទ​ប្រភេទ​នេះ ព្រោះ​​វា​ជា​ម៉ូដែល​ឆ្នាំ​ទិញ​មិញ រូបរាង​នៅ​ល្អ​ស្អាត​ស្រដៀង​ថ្មី​បន្ទាប់​ពី Apple បាន​ជួសជុល​រួច​ហើយ ដែល​អាច​ទុក​ចិត្ត​បាន ។ វា​ជា​ជ្រើស​សម្រាប់​កូន​ៗលោកអ្នក​ដែល​មិន​ទាន់​ចេះ​ប្រើ​ទូរស័ព្ទ​នៅ​ឡើយ ដែល​ដាក់​ក្នុង​តម្លៃ​ធូរ​ជាង​ម៉ូដែល​ដែល​ចេញ​ចុង​ក្រោយ​នេះ​គឺ iPhone XS  ។
ទូរស័ព្ទ​ដែល​បាន​ត្រួតពិនិត្យ​​និង​ជួសជុល​ឡើង​វិញ​នេះ​មាន iPhone 8 ជាមួយ​ទំហំ​ផ្ទុក 64 GB ដែល​តម្លៃ​របស់​វា​មាន​ចាប់ពី $499 ឡើង​ទៅ ដែល​ថោក​ការ​លក់​ធម្មតា $100 ដែរ ។ ទូរស័ព្ទ​នេះ​ត្រូវ​បាន unlocked សេវា​ ដូច្នេះ​យើង​អាច​ប្រើ​ទូរស័ព្ទ​នេះ​បាន​គ្រប់​សេវា​ទូរស័ព្ទ​ធំៗ​នៅ​អាមេរិក តែ​សម្រាប់​នៅ​កម្ពុជា​យើង​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ។ លោក​អ្នក​អាច​សាកសួរ​ជាង​ជួសជុល​ទូរស័ព្ទ​ទាក់​តង​រឿង​នេះ ។

សូម​ចាំ​ថា​វា​ជា​​ទូរស័ព្ទ​ដែល​ធ្លាប់​មាន​បញ្ហា​ពី​មុន​មក ដូច្នេះ​លោក​អ្នក​ត្រូវ​ដឹង​ថា​លុយ $499 លោក​អ្នក​នឹង​ទទួល​បាន​របស់​ដែល​អាច​មាន​ជាប់​ធូលី​ដី ឬ​ឆ្កូត​បន្តិច​បន្តួច​ន​ៅ​ត្រង់​ចំណុច​ណាមួយ ។ វា​មិន​ល្អ​ ១០០% នោះ​ទេ តែ​សម្រាប់​អ្នក​មិន​ដែល​ប្រើ​ទូរស័ព្ទ ឬ​មិន​សូវ​ប្រើ​ទូរស័ព្ទ ជម្រើស​នេះ​វា​ជួយ​សន្សំ​លុយ​យើង​មួយ​ផ្នែក​ដែរ ។

សម្រាប់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​វិញ ការ​ប្រើ​ទូរស័ព្ទ​មួយ​ទឹក ឬ​ទូរស័ព្ទ​ដែល​គេ​ប្រើ​ហើយ គឺ​ជា​រឿង​ធម្មតា​ទៅ​ហើយ ហើយ​សម្រាប់​អ្នក​ទិញ គឺ​ពួកគាត់​ចង់​បាន​ទូរស័ព្ទ​ដែល​មិន​ធ្លាប់​ដោះ​ម៉ាស៊ីន​ពិ​មុន​មក  ដើម្បី​ទុក​ចិត្ត​ថា​ទូរស័ព្ទ​នេះ​មិន​មាន​ការ​ជួសជុល ។ ហើយ​សម្រាប់​លោក​អ្នក​ដែរ​ចង់​បាន​ទូរស័ព្ទ​មួយ​ទឹក​ មាន​តម្លៃ​ធូរៗ​នោះ នឹង​ប្រថុយ​ជាមួយ​នឹង​ទូរស័ព្ទ​ដែល​ធ្លាប់​ជួស​ជុល តែ​ប៉ុណ្ណឹង​ឯង ។ អ្នក​ណា​មួយ​ដែល​មិន​ចង់​បាន​របស់​ល្អ តែ​បើ​មាន​ឱកាស​ចំណេញ​ខ្លះ និង​ចេញ​ដោយ​ក្រុមហ៊ុន Apple នោះ នេះ​ជា​ជម្រើស​ល្អ​មួយ​ផង​ដែរ ៕
________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក