Nov 9, 2018

Android បញ្ចេញមុខងារបន្ថែមសំរាប់គាំទ្រកញ្ចក់អេក្រង់ដែលអាចពត់បានហើយ

សព្វថ្ងៃ​នេះ​ប្រព័ន្ធ​ប្រតិបត្តិការ Android អាច​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​កំពុង​ដំណើរ​ការ​លើ​ឧបករណ៍​ច្រើន​មិន​ត្រឹម​តែ​នៅ​លើ​ស្មាតហ្វូន​ទេ។ ហើយ​ជា​ធម្មតា​ដោយ​ការ​ជំរុញ​នៃ​ស្មាតហ្វូន​ដែល​អាច​បត់​បែន​អេក្រង់​់​បាន​នៅ​ពេលថ្មីៗនេះ​ក្រុមហ៊ុន Google កំពុង​បន្ថែម​ការ​មុខងារ​ផ្សេងៗ​សំរាប់​គាំទ្រ​​អេក្រង់​ប្រភេទ​នេះ​ហើយ​វា​កំពុង​ត្រៀម​​សម្រាប់​អនាគត។ គ្មាន​អ្វី​ប្លែក ទេ​ដែល​ក្រុមហ៊ុន Samsung និង Google បាន​កំពុង​​តែ​ដុត​ដៃ​ដុត​ជើង​ធ្វើ​ការ​រួម​គ្នា​បង្កើត​នូវ One UI ថ្មី​សម្រាប់​ទូរស័ព្ទ​របស់ Samsung ។​សំរាប់​ពេល​នេះ​អ្នក​អភិវឌ្ឍន៍ Android កំពុង​តែ​ផ្ដោត​លើ​អេក្រង់​ពីរ​ផ្សេងគ្នា និង​អេក្រង់​បត់​តែមួយ​ដូច​ដែល​បាន​បង្ហាញ​នៅក្នុង រូប.gif ខាងក្រោម។

តាមវិធី​ណា​ក៏ដោយ​ប្រព័ន្ធ ប្រតិបត្តិការ Android នឹង​ប្រឹងប្រែង​សម្រាប់​អ្វី​ដែល​ហៅថា​ការ​បន្ត​ដំណើរ​ការ​ដើម្បី​អោយ​មាន​ការ​ផ្លាស់​ប្តូរ​ទម្រង់​ប្រើប្រាស់​ពី​អេក្រង់​​ធម្មតា​ទៅ​ជា​បត់​​ដោយ​គ្មាន​ការ​រំខាន​ដូច​ជា​ការ​បង្វិល​ជ្រុង ពត់​អេក្រង់ និង​ការ​មើល​វីដេអូ​អាច​ជា​រឿង​មួយ​ក្នុង​ចំណោម​រឿង​ទាំងនោះ​ផង​ដែរ។ ការ​ប្រកាស​ទាំងនេះ​ក៏​លើក​ឡើង​មាន​ក្រុមហ៊ុន​​​ផលិត​ស្មាតហ្វូន​ជាច្រើន​កំពុង​ព្យាយាម​បង្កើត​ទូរស័ព្ទ ដែល​អាច​បត់​បែន​បាន។ ក្រៅ​ពី​ក្រុមហ៊ុន Samsung ក្រុម​ហ៊ុន​ផ្សេង​ទៀត​ដូច​ជា​ក្រុម​ហ៊ុន Huawei ក្រុមហ៊ុន LG ក្រុមហ៊ុន LG ក្រុមហ៊ុន Xiaomi ក្រុមហ៊ុន Oppo ក្រុមហ៊ុន Lenovo និង Motorola អាច​នឹង​បញ្ចេញ​ទូរស័ព្ទ​អេក្រង់​បត់​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ដែល​អាច​បង្ហាញ​ខ្លួន​នៅ​ឆ្នាំក្រោយ​។ តែទោះជាយ៉ាងណាក៏ដោយ​រឿង​ទាំង​នេះ​វា​ត្រូវ​«បាន​ក្រុមហ៊ុន FlexPei បង្កើត​វា​មក​បណ្តើរៗ​​ហើយ​ដែល​ជា​ទូរស័ព្ទ អេក្រង់​បត់​មុនគេ​បង្អស់​លើ​លោក។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក