Nov 5, 2018

វីដេអូ​បើក​ប្រអប់​ក្ដឹប​ទូរស័ព្ទ Android ​ឈ្មោះ Palm Phone (2018) ដែល​មាន​រាង​តូច​ស្រស់​ស្អាត តែ​សមត្ថភាព​ពេញ​លេញ Phone (2018) ដែល​មាន​រាង​តូច​ស្រស់​ស្អាត តែ​សមត្ថភាព​ពេញ​លេញ

ឥឡូវ​នេះ​បើ​យើង​ក្រឡេក​ទៅ​មើល​ទូរស័ព្ទ​ដែល​មាន​អេក្រង់​តូច​នោះ គឺ​កម្រ​មាន​គេ​បង្កើត​ណាស់ ក៏​ព្រោះ​តែ​មនុស្ស​ភាគ​ច្រើន​ គេ​មិន​យក​លុយ​ទៅ​ទិញ​ទូរស័ព្ទ​តូច​មួយ​ទៀត​ដើម្បី​ដាក់​ក្នុង​ហោប៉ៅ​នោះ​ទេ ។ ប្រេន Palm មិន​មែន​ទើប​នឹង​ធ្វើ​ទូរស័ព្ទ​ឥឡូវ​ៗ​នោះ​ទេ វា​មាន​ប្រវត្តិ​ជា​យូរ​មក​ហើយ ហើយ​ក៏​រៀប​នឹង​បាត់​មុខ​អំពី​ទីផ្សារ​ទូរស័ព្ទ​ផង​ដែរ ដោយសារ​រូបរាង​មិន​សូវ​ស្អាត​របស់​វា ។

តែ​ក្នុង​ពេល​នេះ​អ្វី​ៗ​ត្រូវ​បាន​កែប្រែ​ទាំងអស់ ទាំង​គ្រឿង​ក្នុង និង​សមត្ថភាព​របស់​វា​ឲ្យ​ដល់​កម្រិត​មួយ​ដែល​យើង​អាច​ប្រើ​អម​ជាមួយ​ទូរស័ព្ទ​ធំៗ​បាន និង​ប្រើ​ដាច់​តែ​មួយ​ក៏​បាន​ដែរ ។

៙លក្ខណៈ​របស់ Palm Phone (2018)

  • បន្ទះឈីប Qualcomm® 435 processor. Octa-core CPU
  • អេក្រង់ 3.3 អ៊ីញ កំហាប់​ភាព​ច្បាស់ 445 ppi
  • កញ្ចក់​ការពារ Corning Gorilla Glass
  • កាមេរ៉ា​ខាង 12 មេហ្គាភីកសែល
  • កាមេរ៉ា​ខាង​មុខ 8 មេហ្គាភីកសែល
  • អាវក្រោះ​ការពារ​ទឹក IP68 
  • RAM 3GB
  • ទំហំ​ផ្ទុក 32 GB
  • សេវា​ 4G
  • ដំណើរការ​ដោយ Android 8.1
  • មុខងារ​ស្កេន​ទម្រង់​មុខ
  • ទំហំ 50.6 x 96.6 x 7.4mm
  • ទម្ងន់ 62.5 ក្រាម
  • ពណ៌​ខ្មៅ លាយ​មាស​តិចៗ
___________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក