Nov 15, 2018

ស្ដេច​អេក្រង់​ទូរស័ព្ទ​120Hz ល្បឿន​លឿន Razer Phone 2 ចេញ​លក់​នៅ​តៃវ៉ាន់​ក្នុង​តម្លៃ $810

ប្រិយមិត្ត​ប្រហែល​ជា​ស្គាល់​ខ្លះ​មក​ហើយ​អំពី​ទូរស័ព្ទ​ហ្គេម Razer Phone 2 ដែល​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​ច្រើន​នា​ពេល​បច្ចុប្បន្ន នេះ​ក៏​ដោយសារ​តែ​គ្រឿង​រឹង​និង​អេក្រង់​ដ៏​លឿន​របស់​វា​ផង​ដែរ ។ សម្រាប់​ម៉ូដែល Razer Phone 1 ក៏​ធ្លាប់​មាន​គេ​យក​មក​លក់​ប្រទេស​កម្ពុជា​យើង​ផង​ដែរ តែ​មិន​សូវ​ទទួល​បាន​ការ​និយម​នោះ​ទេ នេះ​ក៏​ដោយសារ​តែ​តម្លៃ​និង​លក្ខណៈ​របស់​វា​នៅ​មាន​កម្រិត​នៅ​ឡើយ ។ តែ​សម្រាប់ Razer Phone 2 នេះ​យើង​ឃើញ​ថា​វា​បាន​​ឈាន​មក​ដល់​កម្រិត​ល្អ​មួយ​ដែល​ទទួល​ដទៃ​មិន​ងាយ​ធ្វើ​ដូច ។

សម្រាប់​ទូរស័ព្ទ Razer Phone 2 បាន​ចេញ​លក់​ក្នុង​ទីផ្សារ​សហរដ្ឋ​អាមេរិក​រួច​កន្លង​មក​ហើយ ដែល​មាន​តម្លៃ​ប្រហែល​ 800 ដុល្លារ​ជាង ។ ហើយ​សម្រាប់​ទីផ្សារ​នៅ​ប្រទេស​តៃវ៉ាន់​នវ​វិញ វា​មាន​តម្លៃ​ប្រហែល 810 ដុល្លារ ដែល​លោកអ្នក​នឹង​ទទួល​បាន​ទូរស័ព្ទ​ដែល​មាន​អេក្រង់​លឿន​ដាច់​គេ​ក្នុង​ពិភព​ទូរស័ព្ទ​ដែល​ជា​ធម្មតា​មាន​ល្បឿន​អេក្រង់​ត្រឹម​តែ 60Hz តែ​ប៉ុណ្ណោះ ។ ថ្វីត្បិត​តែ​វា​មាន​អេក្រង់​មិន​ធំ​ណាស់ណា តែ​ទំហំ​របស់​ក៏​ទូលាយ​ក្នុង​ការ​លេង​ហ្គេម​ផង​ដែរ ជា​ពិសេស​គឺ​មាន Speaker ២​គ្រាប់​បែរ​មក​ខាង​លើ ដែល​ឮ​ពីរោះ​រណ្ដំ ។

លក្ខណៈ​ពិសេស​នានា​នៃ Razer Phone 2 (2018) ៖

  • ទំហំ : 158.5 x 79 x 8.5 mm
  • តួខ្លួន : អាលុយមីញ៉ូម 
  • អាវក្រោះ​ការពារ​ទឹក : IP67 (ក្នុង​ជម្រៅ 1m រយៈពេល 30នាទី)
  • អេក្រង់ : GZO IPS ទំហំ 5.72 អ៊ីញ មាន resolution 1440 x 2560 ភីកសែល សមាមាត្រ 16:9 ratio (~513 ppi)
  • កញ្ចក់​ការពារ​អេក្រង់ :  Corning Gorilla Glass 5
  • ល្បឿន​អេក្រង់ : 120 Hz និង​កម្រិត​ពន្លឺ 650 nits
  • ប្រព័ន្ធ​ដំណើរការ :  Android 8.1 (Oreo)
  • បន្ទះឈីប : Qualcomm SDM845 Snapdragon 845 (10 nm)
  • CPU : Octa-core (4x2.8 GHz Kryo 385 Gold & 4x1.7 GHz Kryo 385 Silver)
  • GPU :  Adreno 630
  • Ram :  8 GB ជាមួយ​ទំហំ​ផ្ទុក​មក​ស្រាប់ 64 GB 
  • បន្ថែម​មេម៉ូរី​កាត :  microSD ដល់​ទំហំ 512 GB
  • កាមេរ៉ា​ខាង​ក្រោយ : ភ្លោះ  12 MP, f/1.8, 25mm (wide), 1/2.55", 1.4µm, dual pixel PDAF, OIS និង
    12 MP, f/2.6, 1/3.1", 1.0µm, 2x optical zoom
  • លក្ខណៈ​បន្ថែម​របស់​កាមេរ៉ា :  Dual-LED dual-tone flash, panorama, HDR អាច​ថត​វីដេអូ​ដល់ 2160p@30fps, stereo sound rec.
  • កាមេរ៉ា​ខាង​មុខ :  8 MP, f/2.0 អាច​ថត​វីដេអូ​ដល់ 1080p@30fps
  • រន្ធ​បញ្ចេញ​សំឡេង​ : 2 ជា​ប្រភេទ Atmos stereo speakers (THX-certified amplifiers)
  • រន្ធ​ដោត​កាស​ 3.5mm : គ្មាន តែ​មាន Type-C បម្លែង​ទៅ 3.5 mm
  • រន្ធ​តភ្ជាប់ :  Type-C 1.0
  • ថាមពល​ថ្ម :  Li-Po 4000 mAh ជាមួយ​មុខងារ Quick Charge 4+ (24W)
  • តម្លៃ​មិន​ទាន់​ដឹង !!!!
_______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក