Oct 31, 2018

នោះ! ZTE Nubia X នឹង​មានអេក្រង់ពីរ និងអាចសំគាល់ដំណើការលើម្រាមដៃពីរផ្សេងគ្នា

 ២០១៨ ហើយ​ជា​ឆ្នាំ​ដ៏​ក្តៅ​គគុក​មិនមែន​លំៗ​ទៀត​ទេ ហើយ​ក្រុមហ៊ុន​ទូរស័ព្ទ​ដែល​នៅ​តែ​បន្ត​ធ្វើ រូបរាង​ដដែល​ៗ​ និង​គ្មាន​ការ​ច្នៃ​ប្រឌិត​ នឹង​បាត់ខ្លួន​បន្តិច​ម្តងៗ។ ទាំង​ការ​ឆ្នៃ​ទៅ​​រក​អេក្រង់​ពេញ​​កាន់​តែ​ធំ​ និង​ការ​ពង្រីក​គុណភាព​​កាមេរ៉ា​ និង​​ចំនួន​កាមេរ៉ា​កាន់​តែ​ច្រើន​ជាង​មុន​ទៀត។ ចំពោះ ZTE វិញ​​បើ​ទោះ​ជា​មិន​សូវ​ល្បី​នៅ​ប្រទេស​​យើង​មែន​ ​តែ​ជា​ផលិត​ផល​​លំដាប់​ខ្ពស់​មួយ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ​ ដែល​ប៉ុន្មាន​ឆ្នាំ មក​នេះ​ទទួល​បាន​ជោគ​ជ័យ​គួរ​សម​នៅ​នៅ​ប៉ែក​អឺរុប។ ហើយ​ពេល​នេះ​ ZTE ក៏​​នឹង​បញ្ចេញ​កូនពៅ​ដ៏​ទាក់​ទាញ​មួយទៀត​ដែល​បង្ហាញ​មក​ថា​នឹង​មាន​អេក្រង់​ដល់ទៅ​ពីរ​ឯណោះ ហើយ​អាច​សំគាល់​ការ​បញ្ជា​ម្រាមដៃ​ផ្សេងគ្នា​ផង​ដែរ​​ដែល​វា​ស្ថិត​ក្រោម​​ស្លាក​ឈ្មោះ​ត្រកូល​ Nubia គឺ Nubia X។

ជាក់​ស្តែង​លក្ខណៈ ពិសេស​ដ៏​ល្អ​បំផុត​គឺ​ការ​បង្ហាញ​ថា​វា​​មាន​​អត្រា​ផ្ទៃ​​អេក្រង់​រហូត​ទៅដល់ 93,6%។ ផ្ទៃ អេក្រង់​ខាង​មុខ​របស់​វា​គឺជា​ប្រភេទ OLED ទំហំ6.26 អ៊ីញ ក្នុង​កម្រិត​​បង្ហាញ FHD + (1080 x 2280)ក្នុង​វិមាត្រ 19: 9 ។ ចំណែក​ឯ​អេក្រង់​ទីពីរ​ទី​នៅ​ផ្នែក​ខាង​ក្រោយ​វិញ មាន​ទំហំ 5.1 អ៊ីញ និង​មាន​វិមាត្រ 19: 9 ដូច​គ្នា​​ប៉ុន្តែ​គុណ​ភាព​បង្ហាញ​ត្រឹមតែ HD + (720 x 1520) តែ​ប៉ុណ្ណោះ។ដែល​អេក្រង់​ទី២នេះអាច​មាន​មុខងារ​ជាច្រើន​​ដែល​ ZTE មិន​ទាន់​បង្ហាញ។ ស្មាតហ្វូន ZTE Nubia X ត្រូវ​បាន​បំពាក់​ដោយ​បន្ទះ​ឈីប Snapdragon 845 មាន RAM 6GB ឬ 8GB ហើយ​អាច​បន្ថែម​អង្គ​ចងចាំ​​​បាន​​រហូត​​ដល់ 256GB។
គួរ​បញ្ជាក់​ផង​ដែរ​ថា Nubia X neH មិន​មាន​នូវ​កាមេរ៉ា​មុខ​នោះ​ទេ ហើយ​បើ​អ្នក​ចង់​ថត​​រូប​ខ្លួនឯង​ក៏​គ្មាន​អ្វី​ចោទ​ជាបញ្ហា​នេះ​ដែរ​​ ព្រោះ​​អ្នក​អាច​ប្រើ​កាមេរ៉ា​ក្រោយដែល​មាន​អេក្រង់​ស្រាប់​យ៉ាង​ងាយ ហើយ​វា​ក៏​មាន​ភ្ជាប់​ជាមួយ​កាមេរ៉ា​ ២គ្រាប់គឺ ទីមួយ​ទំហំ 16 MP មាន​កំរិត f/1.7 និង​មួយ​ទៀត​ទំហំ ២៤ MP និង​មាន f/1.8។ Nubia X បំពាក់​ដោយ​ថាម​ពល​ថ្ម 3,800 mAh ប្រើ​ប្រាស់​នូវ Android 8.1 Oreo ចេញ​ពី​ប្រអប់​ដែល​មាន UI 6.0.2 របស់ nubia ផ្ទៃ។ ហើយ​ចំពោះ​​តម្លៃ​លក់​វិញ​វា​នឹង​ចាប់​ផ្តើម​ពីរ ៥៣០ ដុល្លា ឡើង​ទៅ តាម​ទំហំ​ផ្ទុក​ និង លក្ខណៈ​ពិសេស​របស់​វា។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក