Aug 4, 2018

ក្រុមហ៊ុន Xiaomi ​បញ្ចេញ​លក់​ទូរស័ព្ទ​មាន​ប៊ូតុង​ចុច Qin ក្នុងតម្លៃ 30 ដុល្លារ

ក្រុមហ៊ុន Xiaomi មិន​មែន​មាន​តែ​ទូរស័ព្ទ​ស្មាតហ្វូន​នោះ​ទេ ទូរស័ព្ទ​មាន​ប៊ូតុង​ចុច​ដែល​យើង​តែងតែ​ឃើញ​ក្រុមហ៊ុន Nokia ផលិត​នោះ​ ក៏​មាន​ផលិត​ដែរ ។ នា​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន Xiaomi ទើប​បាន​ប្រកាស​លក់​ទូរស័ព្ទ​ជា​ប្រភេទ​បម្រុង​​មួយ​ឈ្មោះ​ថា Qin ​ដែល​មាន​ប្រព័ន្ធ 4G , វិទ្យុ និង​បច្ចេកវិទ្យា​AI បញ្ញា​សិប្បនិមិត្ត​ដើម្បី​ជួយ​​ឲ្យ​ទូរស័ព្ទ​ដែល​មាន​រូបរាង​សាមញ្ញ​មួយ​នេះ កាន់តែ​ឆ្លាត​លើស​ពី​អ្វី​ដែល​យើង​ស្មាន​មិន​ដល់  ។ គម្រោង​ផលិត​ទូរស័ព្ទ​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​មនុស្ស​ចំនួន 23,000 នាក់ ដែល​បាន​កក់​ទុក​ទូរស័ព្ទ​នេះ​​រួច​ហើយ ។
ឈ្មោះ​ទូរស័ព្ទ​នេះ គឺ​ជា​ឈ្មោះ​យក​ចេញ​ពី​រាជវង្ស​ចិន​ដ៏​​ល្បីល្បាញ ។ ទូរស័ព្ទ​ដែល​ចេញ​ដំបូង​នេះ​មាន​២​ម៉ូដែល ​​រូបរាង​ប្រហាក់ប្រហែល​គ្នា ដោយ​វា​មាន​អេក្រង់​ទំហំ 2.8 អ៊ីញ ជាមួយ​នឹង resolution 240 x 320 ភីកសែល ។ ទូរស័ព្ទ​នេះ​មាន​ប៊ូតុង​ចុច​លេខ និង​ប៊ូតុង​ចុច​ហៅ​ទូរស័ព្ទ ។ តួ​ខ្លួន​វា​មាន​ទំហំ 132 x 53.8 x 8.5 មិល្លីម៉ែត្រ ដែល​អាច​ដាក់​ស៊ីម​បាន​ដល់​ទៅ 2 ជា​ប្រភេទ​ស៊ីម​តូច micro SIM ។
ទូរស័ព្ទ Qin 1 មាន​លក្ខណៈ​សម្បត្តិ​តិច​តួច ដោយ​វា​ប្រើប្រាស់​បន្ទះ​ឈីប MediaTek MT6260A ដែល​មាន CPU ជា​ប្រភេទ ARM7 រត់​ជាមួយ Ram ទំហំ​តែ​ត្រឹម 8 MB និង​អង្គ​ផ្ទុក​ឯកសារ​បាន​ដល់ 16 MB ។ ទូរស័ព្ទ​នេះ​អត់​មាន ប្រព័ន្ធ GPS និង 4G នោះ​ទេ តែ​វា​មាន Wi-Fi និង Bluetooth 4.2 ។ ទូរស័ព្ទ Qin 1ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Nucleus ហើយ​កាន់​ថ្ម​បាន​15 ថ្ងៃ​ឯណោះ ជាមួយ​ទំហំ​ថ្ម 1,480 mAh  ។ និយាយ​ឲ្យ​ខ្លី​ទៅ​ទូរស័ព្ទ​នេះ​បង្កើត​មក​សម្រាប់​អ្នក​អត់​ប្រើ​អ៊ីនធឺណិត
ចំណែក​ឯ​ទូរស័ព្ទ Qin 1s នេះ​វិញ​គឺ​ប្រើប្រាស់​បន្ទះ​ឈីប Spreadtrum SC9820 មាន CPU ២ Core ជា​ប្រភេទ Cortex-A53 ដែល​មាន​ល្បឿន 1.2 GHz រត់​ជា​មួយ Ram 256 MB ហើយ​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ 512 MB ។ អ្វី​ដែល​ពិសេស​សម្រាប់​ទូរស័ព្ទ​តូច​មួយ​នេះ គឺ​វា​មាន​បំពាក់​​សេវា VoLTE ដែល​នៅ​ខ្មែរ​យើង​ហៅ​យ៉ាង​ងាយស្រួល​គឺ 4G នោះ​ឯង ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​នៅ​មាន GPS , Wi-Fi និង Bluetooth 4.2 ថែម​ទៀត ។  ទូរស័ព្ទ​ទាំង​២​នេះ ​សាក​ថ្ម​តាម​រន្ធ USB-C និង​មាន អូប៉ាល័រ​និយាយ​ដោយ​មិន​បាច់​ដាក់​ជាប់​នឹង​ត្រចៀក​ ។

សូម​រំលឹក​ដែរ​ថា ពិភព​ទូរស័ព្ទ​មាន​ប៊ូតុង​ចុច​សព្វ​ថ្ងៃ​គឺ Nokia ជា​អ្នក​នាំ​មុខ តែ​ឥឡូវ​នេះ​ដោយ ក្រុមហ៊ុន Xiaomi ចេញ​ទូរស័ព្ទ​ប្រភេទ​នេះ​ដែរ យើង​ចាំ​មើល​ថា​តើ Nokia មាន​ប្រតិកម្ម​​នា​ពេល​ខាង​មុខ ​យ៉ាង​ដូចម្ដេច​ដែរ ៕

_______________
ប្រភព youpin.mi.com

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក