Aug 13, 2018

តោះ​មក​មើល​វីដេអូ​បើក​ប្រអប់ Xiaomi Pocophone F1 ថា​តើ​មាន​អ្វី​ខ្លះ ?

គេហទំព័រ KHGadgets ធញលាប់​បាន​ចុះ​ផ្សាយ​ពី​ទូរស័ព្ទ Xiaomi Pocophone F1 រួច​មក​ហើយ បើសិន​ប្រិយមិត្ត​មិន​ទាន់​បាន​ដឹង​ទេ​អាច​ ចុច​មើល​ទី​នេះ​បាន ។ ហើយ​ឥឡូវ​ វា​មិន​ទាន់​ដល់​ថ្ងៃ​បើក​បង្ហាញ​ទូរស័ព្ទ​ជំនាន់​ថ្មី​របស់ Xiaomi ដែល​មាន​ឈ្មោះ​ថា Pocophone F1 នៅ​ឡើយ​ទេ ។ តែ​ឥឡូវ​នេះ​មាន​ការ​បង្ហោះ​នូវ​វីដេអូ​បើក​ប្រអប់ Pocophone F1 មុន​ថ្ងៃ​ដាក់​បង្ហាញ ដែល​​ប្រិយមិត្ត​អាច​ទស្សនា​ខាង​ក្រោម​នេះ​បាន ៖

ជាមួយ​ប្រអប់​ពណ៌​ថ្មី រំលេច​ដោយ​អក្សរ​ពណ៌​លឿង យើង​ឃើញ​ថា​ម៉ូដែល​នេះ​មិនជា​ប្រណិត​ខ្លាំង​ពេក​នោះ​ទេ អាច​ជា​ទូរស័ព្ទ​លំដាប់​មធ្យម គ្រាន់តែ​លក្ខណៈ​ពិសេស​របស់ Pocophone F1 មាន​មក​ជាមួយ​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​បាន​លឿន ដែល​សព្វ​ថ្ងៃ​នេះ​ក្រុមហ៊ុន​ទូរស័ព្ទ​កំពុង​តែ​ប្រកួត​បច្ចេកវិទ្យា​នវ​ខ្លាំង​សម្បើម​ណាស់ ហើយ​ជា​លទ្ធផល​គឺ​វា​ល្អ​សម្រាប់​ទូរស័ព្ទ​តម្លៃ​មធ្យម​ ។

យើង​ឃើញ​ទូរស័ព្ទ​នេះ​ជា​អេក្រង់​លាត ហើយ​មាន​ឆក​ធំ ដែល​ខាង​មុខ​វា​បំពាក់​ដោយ​សេនសឺ​ស្កេន​ទម្រង់​មុខ​បែប 3D  ។ នៅ​ផ្នែក​ខាង​ខ្នង​វា​មាន​កាមេរ៉ា​ភ្លោះ​និង​ទ្រនាប់​ស្កេន​ម្រាម​ដៃ​មក​ជាមួយ​ដែរ ។ ហើយ​អ្វី​ដែល​អ្នក​គួរ​ដឹង​នោះ​គឺ​ ទូរស័ព្ទ Xiaomi អត់​មាន​ដាក់​កាស​មក​ជាមួយ​ក្នុង​ប្រអប់​នោះ​ទេ ដែល​ការណ៍​នេះ​ ត្រូវ​ឲ្យ​លោកអ្នក​ទិញ​កាស​ពី​ខាង​ក្រៅ​បន្ថែម​ដោយ​ខ្លួន​ឯង ។ យើង​មិន​ដឹង​ថា​ឆ្នាំ​ណា​ទើប Xiaomi បោះ​បង់​គំនិត​ផ្ទុយ​ពី​ទេ​នេះ​ចោល​នោះ​ទេ ៕




_______________________
ប្រភព KHGadgets

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក