Aug 7, 2018

លេច​ចេញ​លក្ខណៈ​សម្បត្តិ​ Xiaomi Pocophone F1 មាន​ថ្ម​ធំ 4000mAh និង​ប្រើប្រាស់ Snapdragon 845

ពេល​នេះ​ក្រុមហ៊ុន Xiaomi បាន​ធ្វើ​ឲ្យ​លេច​ព័ត៌មាន​អំពី​លក្ខណៈ​សម្បត្តិ​​ថ្មី​របស់​ទូរស័ព្ទ Xiaomi Pocophone F1 នៅ​ក្នុង​ហាង​ទំនិញ​ Online ​នៅ​ប្រទេស​បែលហ្សិក ដែល​​​គួរ​ឲ្យ​ចាប់​អារម្មណ៍ តែ​មិន​ទាន់​អាច​ទុក​ចិត្ត​​100% នៅ​ឡើយ​ទេ ។ ជាមួយ​លក្ខណៈ​សម្បត្តិ​ល្អៗ​ដែល​យើង​បាន​ឃើញ​គឺ​ អាច​ចាត់​ទុក​ជា​កំពូល​ទូរស័ព្ទ​នា​​ឆ្នាំ​នេះ​បាន តែ​មិន​ទាន់​មាន​រូបភាព​ច្បាស់​ឲ្យ​មើល​នៅ​ឡើយ​ទេ ។
រូបភាព​តំណាង
ទូរស័ព្ទ​នេះ​ប្រើប្រាស់​បន្ទះ​បន្ទះ​ឈីប Snapdragon 845 ដែល​ជា​បន្ទះ​ឈីប​កំពូល​នា​ពាក់​កណ្ដាល​ឆ្នាំ 2018 តែ​មិន​ទាន់​បញ្ជាក់​ឲ្យ​ច្បាស់​ពី​ល្បឿន​របស់​វា​នៅ​ឡើយ​ទេ តែ​យើង​សង្ឃឹម​ថា​វា​មិន​បែកធ្លាយ​លើ benchmark ក្នុង​ពេល​ឆាប់ៗ​នេះ ។ អេក្រង់​ទំហំ 6.18 អ៊ីញ កម្រិត​បង្ហាញ FHD+ ​មាន​សមាមាត្រ 18.7:9 ដែល​ជា​អេក្រង់​លាត​ស្ទើរ​ពេញ​គែម តែ​មាន​ឆក​មក​ជាមួយ​ផង​ដែរ ។

លក្ខណៈ​ពិសេស​នៃ​កាមេរ៉ា​ដែល​ត្រូវ​បាន​រំពឹង​ទុក​មុន​នោះ ក៏​ត្រូវ​បាន​បញ្ជាក់​ផង​ដែរ ជាមួយ​នឹង​ព័ត៌មាន​លម្អិត​ដូចជា កាមេរ៉ា​ខាង​ក្រោយ​ភ្លោះ ដែល​មាន​ទំហំ 12MP + 5MP មាន aperture f/1.75 និង​មុខងារ Dual Pixel autofocus ចាប់​ចំណុច​បាន​លឿន ។ ចំណែក​កាមេរ៉ា​ខាង​មុខ​មាន​ទំហំ 20MP មាន aperture f/2.0 ជាមួយ​បច្ចេកវិទ្យា Super Pixel tech ។

សម្រាប់​ទំហំ​ថ្ម​របស់​ទូរស័ព្ទ​មួយ​នេះ​វិញ គឺ​មាន​ទំហំ​ធំ  4,000mAh ជាមួយ​បច្ចេកវិទ្យា​សាក​បញ្ចូល​ថាមពល​បាន​លឿន​ Quick Charge ជំនាន់ 3.0 ដែល​ប្រើប្រាស់​កម្លាំង​ភ្លើង 18W ។ ជា​ការ​សោកស្ដាយ​ ទូរស័ព្ទ​នេះ​មិន​មាន​រន្ធ​ដោត​កាស 3.5mm jack នោះ​ទេ ប៉ុន្តែ​មាន​រន្ធ​ USB-C ដែល​អនុញ្ញាត​ឲ្យ​អ្នក​អាច​ប្រើ​កាស​តាម​រន្ធ​នេះ​បាន ។

ទូរស័ព្ទ​នេះ​មាន​ទំហំ 157.2 x 75.4 មម និង​កម្រាស់ 8.8 មម ហើយ​វា​មាន​រន្ធ​ដាក់​ស៊ីម​កាត​បាន​ចំនួន 2 ស៊ីម និង​​អាច​បន្ថែម​កាត​មេម៉ូរី​តាម​នេះ​ក៏​បាន​ដែរ ។ ​ម៉ូដែល Xiaomi Pocophone F1 ​នេះ​មាន​ Ram 6GB សម្រាប់​ទំហំ 64GB ប៉ុន្តែ​ពាក្យ​ចចាមអារ៉ាម​ថ្មីៗ​នេះ ​បាន​និយាយ​ថា​វា​មាន​ទំហំ Ram ដល់ 8GB ឯណោះ ជាមួយ​ទំហំ​ផ្ទុក 128GB ។

ខាង​លើ​នេះ​គឺ​ជា​លក្ខណៈ​សម្បត្តិ​ដែល​ក្រុមការងារ KHGadgets ទើប​ទទួល​បាន សម្រាប់​ព័ត៌មាន​ច្បាស់​ការណ៍​យ៉ាង​ណា​ទៀត​នោះ យើង​ខ្ញុំ​នឹង​លើក​យក​បង​បង្ហាញ​បន្ត​ទៀត​នៅ​ពេល​ក្រោយ សូម​អរគុណ​ដែល​បាន​ចូល​មក​ទស្សនា ៕
_____________
ប្រភព xistore.by

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក