Aug 14, 2018

Xiaomi Mi Pad 4 Plus នឹង​មាន​ទំហំ Ram 4GB ត្រៀម​នឹង​បង្ហាញ​ខ្លួន​ក្នុង​ពេល​ខាងមុខ​នេះ

ក្រុមហ៊ុន Xiaomi បាន​ចេញ​លក់​ថេប្លេត​ជំនាន់​ថ្មី​របស់​ខ្លួន​រួច​ហើយ​គឺ Mi Pad 4 កាល​ពី​ខែ​មិថុនា ហើយ​ឥឡូវ​នេះ​មាន​ដំណឹង​មក​ថា ​ក្រុមហ៊ុន​មួយ​នេះ​នឹង​ត្រៀម​ដាក់​បង្ហាញ​ថេប្លេត​មួយ​ម៉ូដែល​ទៀត​ដែល​មាន​ឈ្មោះ Xiaomi Mi Pad 4 Plus ជា​កំណែ​ប្រែ​ចេញ​ពី Mi Pad 4 ដោយ​បាន​បំពាក់​បន្ថែម Ram ដល់​ទំហំ 4GB ជាមួយ​នឹង​អង្គ​ផ្ទុក​ឯកសារ​ 64GB និង 128GB ។

អេក្រង់​របស់​ថេប្លេត​នេះ​មាន​ទំហំ 10 អ៊ីញ ហើយ​ប្រើប្រាស់​បន្ទះ ឈីប Snapdragon 660 ។ ថេប្លេត​នេះ​មាន​មក​ជាមួយ​នូវ​ជម្រើស​ពណ៌​២​ប្រភេទ​គឺ ខ្មៅ និង​ មាស ។ ផ្នែក​សមត្ថភាព​ថ្ម ត្រូវ​បាន​គេ​រំពឹង​ទុក​ថា នឹង​មាន​ទំហំ​ធំ​ជាង​មុន ដើម្បី​ឲ្យ​សម​នឹង​ឈ្មោះ និង​កំណែ​ប្រែ​របស់​វា ។
ជា​ការ​ពិត​ណាស់ ព័ត៌មាន​គឺ​ខ្វះ​ខាត​ខ្លាំង​សម្រាប់​ឧបករណ៍​មួយ​នេះ ប៉ុន្តែ​ការ​លេច​ធ្លាយ​ព័ត៌មាន​នេះ​ មាន​ភាគរយ​អាច​ក្លាយ​ជា​ការ​ពិត​បាន​ច្រើន ។ សម្រាប់​ដំណឹង​ពី​ថេប្លេត​ Xiaomi ក្រុម​ការងារ​យើង​ខ្ញុំ​នឹង​បន្ត​ផ្ដល់​ដំណឹង​ជា​ភាសា​ខ្មែរ បន្ត​នៅ​ពេល​ក្រោយ​ទៀត សូម​អរគុណ ៕
_______________
ប្រភព https://www.mysmartprice.com/gear/2018/08/13/exclusive-xiaomi-mi-pad-plus-4-10-inch-launch-two-colour-storage-variants/

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក