Aug 13, 2018

ទូរស័ព្ទ Xiaomi Mi Mix 2S ចេញ​ពណ៌​ថ្មី Emerald Green (ត្បូង​មរកត​បៃតង) ស្អាត​អត់ទាស់

ទូរស័ព្ទ Xiaomi Mi Mix 2S បាន​ចេញ​លក់​រួច​ហើយ​ជាមួយ​នឹង​ពណ៌​ខ្មៅ និង ពណ៌ស ជា​ពណ៌​ធម្មតា​របស់​ឧបករណ៍​អេឡិចត្រូនិក​ទៅ​ហើយ ។ ប៉ុន្តែ​ឥឡូវ​នេះ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​មក​ពី​ប្រទេស​ចិន Xiaomi បាន​ដាក់​ចេញ​នូវ​ពណ៌​ថ្មី​មួយ​ប្រភេទ​សម្រាប់​ទូរស័ព្ទ Xiaomi Mi Mix 2S ដែល​មាន​ឈ្មោះ​ជា​ភាសា​ខ្មែរ​ថា ពណ៌​ត្បូង​មរកត​បៃតង (Emerald Green)  ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សហការ​ជាមួយ Dunhuang Academy ជា​វិទ្យាស្ថាន​ស្រាវជ្រាវ​ជាតិ​ចិន ។

ពណ៌​ថ្មី​នេះ​ធ្វើ​ត្រាប់​តាម​ត្បូង​មរកត​ ដែល​មាន​ប្រជាប្រិយភាព​ក្នុង​ប្រទេស​ចិន ហើយ​មាន​ចេញ​លក់​នៅ​ថ្ងៃ 14 ខែ​សីហា ស្អែក​នេះ ។ ផ្នែក​ខាង​ក្នុង​នៃ​ទូរស័ព្ទ​នៅ​តែ​មិន​ផ្លាស់ប្ដូរ​នោះ​ទេ ដោយ​រក្សារ​បាន​នូវ​អេក្រង់​ទំហំ 5.99 អ៊ីញ អាច​រាប់​បាន​ថា 6 អ៊ីញ ជាមួយ​នឹង​កម្រិត​បង្ហាញ FullDH+ ។ កម្រិត​អេក្រង់​ប៉ុណ្ណោះ​គឺ​ខ្លាំង​គ្រាន់បើ​ហើយ សម្រាប់​អ្នក​ប្រើប្រាស់​ទូទៅ ។

ដោយសារ​តែ Xiaomi Mi Mix 2S Emerald Green ជា​ទូរស័ព្ទ​ចេញ​សម្រាប់​ប្រជាជន​ចិន និង​អ្នក​និយម​ត្បូង​មរកត​​នោះ ការ​រចនា​និង​ការ​វិចខ្ចប់គឺ​មាន​លក្ខណៈ​ពិសេស​ជាង​ធម្មតា ដែល​តម្រូវ​ឲ្យ​វា​មាន​​ Ram ធំ​ជាង​មុន​ដល់​ទៅ 8GB និង​ជាមួយ​ទំហំ​ផ្ទុក 256GB ដែល​ធំ​​សម្រាប់​អ្នក​ចូលចិត្ត​លេង​ហ្គេម និង​ថត​វីដេអូ​កម្រិត 4K តាម​ទូរស័ព្ទ​មួយ​នេះ ។

Xiaomi Mi Mix 2S Emerald Green ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចេញ​លក់​ក្នុង​តម្លៃ​ប្រហាក់ប្រហែល 585 ដុល្លារ​សហរដ្ឋអាមេរិក ដែល​លោកអ្នក​នឹង​ទទួល​បាន Ram 8GB និង 256GB នៃ​ទំហំ​ផ្ទុក ៕



___________________
ប្រភព https://v.qq.com/x/page/l0752aocsr1.html?start=36

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក