Aug 2, 2018

ប្រៀបធៀប Xiaomi Mi A2 និង Xiaomi Mi A2 Lite ជា​ទូរស័ព្ទ​លំដាប់ថវិកា

ក្រុមហ៊ុន Xiaomi បាន​សហការ​ជាមួយ Google លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android One កាលពីឆ្នាំមុន Mi A1 ។ ទូរស័ព្ទ​នេះ​បាន​រួម​បញ្ចូល​សមត្ថភាព​ផ្នែក​រឹង​របស់ Xiaomi ជាមួយ​នឹង​ភាព​សាមញ្ញ​របស់​ប្រព័ន្ធ​ប្រតិបត្តិការ Android One ​ធ្វើ​ឱ្យ​វា​ក្លាយជា​ទូរស័ព្ទ​លំដាប់​ថវិកា​ដ៏​ល្អ​បំផុត​នៃ​ឆ្នាំ 2018 ។ សុម​បញ្ជាក់​ផង​ដែរ​ថា ទូរស័ព្ទ​លំដាប់​ថវិកា​ទាំង២​នេះ​មិន​ទាន់​មាន​លក់​នៅ​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ ។
ចំណុច​ខុស​គ្នា​រវាង​ទូរស័ព្ទ​ទាំង២​នេះ​គឺ Mi A2 មាន​អេក្រង់​ស្តង់ដារ​សមាមាត្រ ​18:9 ចំណែក Mi A2 Lite វិញ​មាន​អេក្រង់​រាង​ទ្រវែង 19:9 ហើយ​មាន​ឆក ដែល​ជា​អេក្រង់​លាត​យក​ស្ទីល​តាម iPhone X ។ ទូរស័ព្ទ​ទាំង២​នេះ​ប្រើប្រាស់​បន្ទះ​ឈីប Snapdragon 660 សម្រាប់ Mi A2 និង Snapdragon 625 សម្រាប់ Mi A2 Lite ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ទូរស័ព្ទ​ទាំង២​នេះ មាន​ល្បឿន​​ខុស​គ្នា​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ ។ សូម​មើល​តារាង​ប្រៀបធៀប​ខាង​ក្រោម​នេះ ៖

CategoryXiaomi Mi A2Xiaomi Mi A2 Lite
ប្រព័ន្ធដំណើរការAndroid 8.1 Oreo Android OneAndroid 8.1 Oreo Android One
អេក្រង់5.99-inch 18:9 FHD+ (2160x1080) IPS LCD panel Gorilla Glass 55.84-inch 19:9 FHD+ (2220x1080) IPS LCD panel
បន្ទះឈីបOcta-core Qualcomm Snapdragon 660 4x2.2GHz Kryo 260 + 4x1.8GHz Kryo 260 14nmOcta-core Qualcomm Snapdragon 625 Eight Cortex A53 cores up to 2.0GHz 14nm
អង្គក្រាហ្វិកAdreno 512Adreno 506
RAM4GB/6GB3GB/4GB
ទំហំផ្ទុក32GB/64GB/128GB32GB/64GB
កាមេរ៉ាខាងក្រោយ12MP (f/1.8, 1.25um) + 20MP (f/1.75, 2.0um) PDAF, LED flash, 4K video recording12MP (f/1.8, 1.25um) + 5MP (f/1.8, 1.0um) PDAF, LED flash 1080p video recording
កាមេរ៉ាខាងមុខ20MP (f/1.75, 2.0um) AI portrait mode LED Selfie light Beautify 4.05MP f/2.2 lens AI portrait mode
រន្ធតភ្ជាប់LTE with VoLTE Wi-Fi 802.11 ac, Bluetooth 5.0 GPS, GLONASSLTE with VoLTE Wi-Fi 802.11 a/b/g/n, Bluetooth 4.2 3.5mm audio jack GPS, GLONASS
ថាមពលថ្ម3010mAh battery Quick Charge 3.0 (USB-C)4000mAh battery Fast charging (5V/2A over Micro-USB)
ស្កេមខ្ចៅដៃRear fingerprint sensorRear fingerprint sensor
បន្ទាប់​ពី​បាន​ប្រៀបធៀប​គ្នា​រួច​ហើយ យើង​ឃើញ​ថា​ទូរស័ព្ទ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ថ្លឹង​ថ្លែង​អំពី រូបរាង និង​ល្បឿន​ដំណើរការ ឲ្យ​វា​ប្រហាក់ប្រហែល​គ្នា បើ​លោកអ្នក​ចង់​ទិញ Mi A2 Lite ដែល​មាន​ការ​រចនា​រូបរាង​តាម​បែប iPhone X នោះ លោកអ្នក​នឹង​ទទួល​បាន​ទូរស័ព្ទ​ដែល​មាន​ល្បឿន​រាង​យឺត​ជាង Mi A2 ដែល​មាន​រូបរាង​បែប​សាមញ្ញ ។ KHGadgets សូម​ឲ្យ​លោកអ្នក​កត់​សម្គាល់​ត្រង់​ទំហំ​ថាមពល​ថ្ម គឺ Mi A2 មាន​ថ្ម​តូច​ត្រឹម 3010mAh រីឯ Mi A2 Lite មាន​ថ្ម​ធំ​ដល់ 4000mAh ឯណោះ នេះ​ជា​ចំណុច​សំខាន់​ដែល​យើង​ត្រូវ​គិត​គូរ​មុន​គេ ។ នេះ​ជា​តម្លៃ​លក់​លើ​ទីផ្សារ​បរទេស សម្រាប់​កម្ពុជា​អាច​នឹង​មាន​ការ​ប្រែប្រួល​បន្តិចបន្តួច ៖
  • Mi A2 (4GB/32GB): €249 ($290)
  • Mi A2 (4GB/64GB): €279 ($325)
  • Mi A2 (6GB/128GB): €349 ($410)
  • Mi A2 Lite (3GB/32GB): €179 ($210)
  • Mi A2 Lite (4GB/64GB): €229 ($270)

Mi A2

Mi A2 Lite
_______________
ប្រភព KHGadgets

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក