Aug 7, 2018

លេច​ធ្លាយ Xiaomi Mi 8X ពណ៌​ស ដែល​គ្មាន​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​នៅ​ខាង​ក្រោយ​ខ្នង !

លោកអ្នក​ប្រហែល​បាន​ដឹង​អំពី​ទូរស័ព្ទ​ស៊េរី​ខ្លាំង​ ចុង​ក្រោយ​របស់​ក្រុមហ៊ុន Xiaomi រួច​មើល​ហើយ ដែល​គេហទំព័រ KHGadgets បាន​ចុះ​ផ្សារ​ជា​ច្រើន​កន្លង​មក តែ​បើ​លោកអ្នក​មិន​ទាន​ដឹង​អាច «​ចុច​ទី​នេះ​មើល​បាន» ។ ឥឡូវ​នេះ​មាន​​ការ​លេច​ចេញ​នូវ​រូបភាព បុរស​ម្នាក់​កាន់​ប្រើ​ទូរស័ព្ទ Xiaomi Mi 8X មាន​ពណ៌​ស ដែល​ជា​កំណែ​ទម្រង់​ចេញ​ពី Xiaomi Mi 8 ។ ទូរស័ព្ទ​នេះ​មាន​បច្ចេកវិទ្យា​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់​ផ្ទាល់ និង​មាន​សេនស័រ​ស្កេន​ទម្រង់​មុខ​បែប 3D ស្រដៀង​នឹង iPhone X ផង​ដែរ ។

Xiaomi Mi 8X ពណ៌​ស នេះ​ជា​ទូរស័ព្ទ​ដែល​កែប្រែ​ចេញពី​ម៉ូដែល​កំពូល​របស់​ខ្លួន ដើម្បី​ឲ្យ​វា​មាន​តម្លៃ​ទាប​ជាង​មុន​បន្តិច ដោយ​បំពាក់​នូវ​បន្ទះ​ឈីប Snapdragon 710  និង​អ្វីៗ​គ្រប់យ៉ាង​មិន​មាន​ការ​កែប្រែ​ខ្លាំង​ពេក​នោះ​ទេ តែ​រូបរាង​របស់​វា​ទាក់ទាញ​អ្នក​នៅ​ជុំវិញ​វា​ដោយសារ​ ពណ៌​ស របស់​ទូរស័ព្ទ​នេះ មើល​ទៅ​ស្រដៀង​ទូរស័ព្ទ iPhone X ៕
____________________
ប្រភព GSMArena

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក