Aug 2, 2018

Xiaomi Mi 8 Explorer ដែល​មាន​ខ្នង​ក្រោយ​ថ្លា​មើល​ឃើញ​គ្រឿង​ក្នុង និង​មាន​មុខងារ​ស្កេន​ខ្ចៅដៃ​លើ​អេក្រង់ ឥឡូវ​នេះ​ចេញ​តម្លៃ​ហើយ !

ប្រិយមិត្ត​ដែល​ចូលចិត្ត​តាម​ដាន់​ទូរស័ព្ទ ប្រហែល​បាន​ដឹង​ពី​ទូរស័ព្ទ​នេះ​រួម​មក​ហើយ ដែល​កាល​ពី​ពេល​ថ្មី​នេះ Xiaomi បាន​ប្រកាស​ទូរស័ព្ទ​ខ្លឹមៗ​របស់​ខ្លួន ៣ ម៉ូដែល ។ ដែល​មាន​មួយ​ម៉ូដែល​កំពូល​នោះ មាន​សម្បក​ខាង​ក្រោយ​ជា​កញ្ចក់​ថ្លា អាច​មើល​ឃើញ​គ្រឿង​ក្នុង​យ៉ាង​ច្បាស់​ចែស ។ ហើយ​មិន​តែ​ប៉ុណ្ណោះ​ទូរស័ព្ទ​មួយ​នេះ មាន​មក​ជាមួយ​នូវ​បច្ចេកវិទ្យា​ស្កេន​ខ្ចៅ​ដៃ​ នៅ​លើ​អេក្រង់​ផ្ទាល់ ដែល​បច្ចេកវិទ្យា​នេះ លោកអ្នក​បាន​ដឹង​រួច​មក​ហើយ​ថា​មាន​លើ  Vivo X21
នៅ​ទី​បំផុត​ទូរស័ព្ទ​ Xiaomi Mi 8 Explorer ​Edition បាន​ដាក់​លក់​ក្នុង​ហាង​ទំនិញ Mi Store របស់​ក្រុមហ៊ុន​ផ្ទាល់​ដែល​មាន​តម្លៃ​ជិត 530 ដុល្លារ ដែល​លោកអ្នក​នឹង​ទទួល​បាន​ទូរស័ព្ទ​ដែល​ប្រើប្រាស់​បន្ទះ​ឈីប Snapdragon 845 ដែល​ជា​បន្ទះ​កំពូល​នៅ​ពាក់​កណ្ដាល​ឆ្នាំ 2018 នេះ មាន Ram ទំហំ 8GB ដែល​ធានា​ថា​អាច​រត់​កម្មវិធី​កាត់​ត​វីដេអូ និង​លេង​ហ្គេម​ 3D ធំៗ​បាន​ទាំង​អស់​ក្នុង​ឆ្នាំ​នេះ ។ ទូរស័ព្ទ​មាន​ទំហំ​ផ្ទុក​ដល់ 128GB ដែល​ជា​ទំហំ​ធំ​ល្មម​មួយ​សម្រាប់​អ្នក​ប្រើប្រាស់​ទូទៅ គួរឲ្យ​សោកស្ដាយ​ដែល​វា​មិន​អាច​បន្ថែម microSD ទៀត​បាន​ទេ ។

ចំណុច​ពិសេស​ដែល​លោកអ្នក​នឹង​ទទួល​បាន​គឺ​អេក្រង់​ប្រភេទ Super AMOLED ទំហំ 6.21 អ៊ីញ លាត​ពេញ​មាន​ឆក ជា​ម៉ូត​តាម​បែប ​iPhone X ហើយ​មាន​បច្ចេកវិទ្យា​ស្កេន​ទម្រង់​មុខ​តាម​បែប​ 3D មិន​ចាញ់ iPhone ឡើយ និយាយ​ទី​គឺ​កន្លែង​ឆក​របស់​ទូរស័ព្ទ​នេះ មិន​មែន​ឆក​ឲ្យ​តែ​បានៗ​នោះ​ទេ គឺ​ដោយ​សារ​មាន​ដាក់​បច្ចេកវិទ្យា​ស្កេន​ផ្ទៃ​មុខ​ដូច iPhone អញ្ជឹង ។

ចំណុច​អស្ចារ្យ​មួយ​ទៀត​គឺ​យើង​អាច​ស្កេន​ខ្ចៅ​ដៃ​នៅ​លើ​អេក្រង់ ដែល​នេះ​ជា​បច្ចេកវិទ្យា​ដែល​Apple ចង់​បង្កើត​ដែរ​ទេ​បង្កើត​មិន​ទាន់​បាន ស្រាប់តែ​មាន​នៅ​លើ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​ចិន​ឡើង​ព្រាត ធ្វើ​ឲ្យ​ពិភពលោក​ឆ្ងល់​មិន​តិច​អ្នក​នោះ​ទេ ។

មូល​ហេតុ​ដែល​ទូរស័ព្ទ​នេះ​មាន​ឈ្មោះ​បន្ថែម​ទៀត​ថា Explorer ​Edition គឺ​ដោយសារ​សម្បក​ខាង​ក្រោយ​របស់​វា​ជា​កញ្ចក់​ថ្លា​អាច​មើល​ឃើញ​គ្រឿង​ក្នុង ដែល​នេះ​ជា​ការ​ទាក់ទាញ​មួយ​បែប​នា​សម័យ​ឥឡូវ​នេះ ។ រឿង​មួយ​ដែល​លោកអ្នក​ត្រូវ​ដឹង​មុន​នឹង​ទិញ​ទូរស័ព្ទ​នវ​យក​មក​ប្រើប្រាស់​គឺ ថាមពល​ថ្ម​របស់​វា​មាន​ទំហំ​ត្រឹមតែ 3,000 mAh ដែល​ជា​ទំហំ​មួយ​តូច តែ​ដោយ​សព្វ​ថ្ងៃ​ទូរស័ព្ទ​មាន​មុខងារ​សាក​ថ្ម​ឆាប់​ពេញ ចំណុច​នេះ វា​មិន​ចោទ​ជា​បញ្ហា​នោះ​ទេ ព្រោះ​តម្លៃ​ ល្បឿន និង​ការ​រចនា​រូបរាង​របស់​វា គឺ​ស្ថិត​ក្នុង​តម្លៃ​ល្អ ដែល​ពិបាក​នឹង​រក​បាន​ក្នុង​តម្លៃ​ប៉ុណ្ណេះ​ណាស់ ៕













______________
ប្រភព Weibo

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក