Aug 4, 2018

Xiaomi បង្ហាញវត្តមានសមាជិកថ្មី Gamming Laptop Notebook Pro2 នៅទឹកដីកំណើតមុនគេ

បន្ទាប់ពី Razer គ្រោង​បញ្ចេញ​នូវ​កុំព្យូទ័រ​ហ្គេម​ជំនាន់​ថ្មី របស់​ខ្លួន​នោះ ឥឡូវ​នេះ Xiaomi ក៏​មិន​បង្អង់​ដៃ​ត​ទឹក​អោយ​ដែរ ដោយ​ឥឡូវ​នេះ Xiaomi បាន​ណែនាំ​កុំព្យូទ័រ​លេង​ហ្គេម​ត្រកូល​ NoteBook ជំនាន់​ទីពីរ​របស់​ខ្លួន​ដែល​នឹង​ចេញ​លក់​លើ​ទីផ្សារ​អន្តរជាតិ​ក្នុង​ពេល​ឆាប់ៗ​នេះ។ Notebook Pro2 នេះ​អាច​និយាយ​បាន​ថា​ជា​កុំព្យូទ័រ​ដំបូង​គេរបស់ Xiaomi ដែល​បំពាក់​ជាមួយ​អេក្រង់​ទំហំ 15.6 អ៊ីញ ដោយ​វា​ប្រើប្រាស់ CPU Intel Core-i7-8750H ហើយ​មាន​រ៉េម​រហូតដល់ 16GB ឯណោះ។ អង្គ ផ្ទុក​ទិន្នន័យ​របស់​វា​ជា​ប្រភេទ SDD 256 GB ដែល​ប្រើប្រាស់​នូវ​ក្រាហ្វិក​កាត NVIDIA GTX-1050 Max-Q ទំហំ​ដល់ 6GB។
កុំព្យូទ័រ​ជំនាន់​ថ្មី ដែល Xiaomi ចេញ​លក់​លើក​នេះ​មាន​បួន​ប្រភេទ​សំរាប់​ជ្រើសរើស​ដែល​ប្រើប្រាស់ CPU Core-i5 និង Core-i7 អាច​បន្ថែម​អង្គ ផ្ទុក​ទិន្នន័យ​បន្ថែម​បាន​រហូត​ដល់ 1T ហើយ​ក្រាហ្វិក​កាត​មាន​ចាប់ពី GTX 1060 ដល់ 1050 ដែល​កុំព្យូទ័រ​ទាំងមូល​មាន​ទម្ងន់ 2.7 គីឡូក្រាម​ហើយ​ក្រុមហ៊ុន​នេះ​ប្រកាស​លក់​នៅ​ប្រទេស​កំណើត​មុនគេ ហើយ​ក៏​សង្ឃឹមថា​វា​នឹង​មាន​វត្តមាន​នៅ​លើ​ទីផ្សារ​អន្តរ​ជាតិ​ឆាប់ៗ​នេះ​ដែរ។


_______________
ប្រភពៈ 91Mobiles

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក