Aug 15, 2018

ចង់​ទិញ​ទូរស័ព្ទ​ថ្មី ! vivo ទាំង​៣​ម៉ូដែល​នេះ​ប្រិយមិត្ត​អាច​គិតគូរ​បាន

បន្ទាប់​ពី​បោះ​ឆ្នោត​រួម និង​ប្រទេស​កំពុង​តែ​ត្រូវ​ទឹក​ជំនន់​យាយី​នោះ KHGadgets សូម​បន់ស្រន់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ឆាប់​បាន​ចាក់​ឆ្ងាយ​ពី​គ្រោះ​ធម្មជាតិ​ដ៏​អាក្រក់​ក្នុង​រដូវ​វស្សា​នេះ ។ សម្រាប់​ប្រិយមិត្ត​ដែល​កំពុង​ស្វែងរក​មធ្យោបាយ​ទំនាក់ទំនង ជា​យានជំនិះ ឬ​ទូរស័ព្ទ​ស្មាតហ្វូន​នោះ​ទេ សុទ្ធតែ​ត្រូវ​គិត​ពិចារណា​យ៉ាង​យក​ចិត្ត​ទុកដាក់ ដើម្បី​ទិញ​បាន​របស់​ដែល​ងាយស្រួល​ប្រើប្រាស់ និង​តម្លៃ​សមរម្យ​ទៅ​តាម​ជីវភាព ។

ថ្ងៃ​នេះ KHGadgets សូម​ណែនាំ​ទូរស័ព្ទ vivo 3 ម៉ូដែល ដែល​មាន​តម្លៃ​សមរម្យ​ អាច​ទទួល​យក​បាន និង​មាន​មុខងារ​វៃឆ្លាត​ជា​ច្រើន​បំពាក់​ក្នុង​ទូរស័ព្ទ​នោះ​ផង​ដែរ ។ vivo ជា​ទូរស័ព្ទ​ដែល​ទើប​តែ​សាក​កេរ្តិ៍​ឈ្មោះ​ជុំវិញ​ពិភពលោក តែ​បច្ចេកវិទ្យា​ដែល​ក្រុមហ៊ុន​នេះ​មាន គឺ​ទំនើរ​សឹង​មិន​កួរ​ឲ្យ​ជឿ​តួយ៉ាង​ដូចជា Vivo NEX ដែល​មាន​អេក្រង់​លាត​ពេញ​គ្មាន​ឆក និង vivo X21 ដែល​មាន​បច្ចេកវិទ្យា​ស្កេន​ខ្ចៅ​ដៃ​លើក​អេក្រង់​ផ្ទាល់ (ដែល​ទើប​លក់​អស់​ពី​ស្តុក) នា​ពេល​ថ្មីៗ​នេះ ។

ឥឡូវ​នេះ​យើង​មាន​ជម្រើស ៣ ម៉ូដែល ដែល​សាក​សម​សម្រាប់​អ្នក​ត្រូវ​ការ​ទូរស័ព្ទ​តម្លៃ​ក្រោយ 300$ ដល់ 150$ ដែល​ទាំង​បី​នេះ​មាន​លក្ខណៈ​ខុស​គ្នា​បន្តិច​បន្តួច ទៅ​តាម​តម្លៃ​របស់​វា ដូច្នេះ​ប្រិយមិត្ត​អាច​ស្វែងយល់​ខាង​ក្រោម​នេះ​បាន ៖

vivo V9 (ស្ដេច​កាមេរ៉ា selfie ) $299

ទូរស័ព្ទ​នេះ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​ចំណោម​ទូរស័ព្ទ​ដទៃ​ទៀត​ដែល​ក្រុមហ៊ុន vivo បាន​ចេញ​លក់ ។ ព្រោះ​វា​មាន​កាមេរ៉ា​ខាង​មុខ​ដល់​ទៅ​ទំហំ 24 មេហ្គា​ភីកសែល និង​បច្ចេកវិទ្យា​ជំនួយ​សម្រស់​ឆ្លាតវៃ សាក​សម​សម្រាប់​អ្នក​ចូលចិត្ត​ថត​រូបភាព​ខ្លួន​ឯង និង​អ្នក​ចូលចិត្ត​ Live វីដេអូ ។ សម្រាប់​កាមេរ៉ា​ខាង​ក្រោយ​ក៏​មាន​គុណភាព​ល្អ​ដែរ បើ​តាម KHGadgets ធ្លាប់​បាន​ប្រើប្រាស់​កន្លងមក ។ ជាមួយ​នឹង​ការ​រចនា​អេក្រង់​លាត​ពេញ​មាន​ឆក និង​ពណ៌​ដ៏​ស្រស់​ស្អាត​នោះ វា​ពិតជា​ទូរស័ព្ទ​ស្ថិត​ក្នុង​ជម្រើស​មិន​ថ្លៃ​ពេក​និង​មិន​ថោក​ពេក ។

vivo Y81 (ទូរស័ព្ទ​ធុន​មធ្យម​តែ​រូបរាង​ទាន់​សម័យ) $199


សម្រាប់​លោកអ្នក​ដែល​មាន​ថវិកា​ត្រឹម​200$ ចង់​បាន​ទូរស័ព្ទ​ដែល​មាន​រូបរាង​ទាន់​សម័យ​ជាមួយ​អេក្រង់​លាត និង​តួ​ខ្លួន​មាន​ពណ៌​រលើបរលោង​នោះ Y81 ជា​ជម្រើស​ដ៏​ល្អ​មួយ ។ សម្រាប់​កម្លាំង​ម៉ាស៊ីន​វា​ប្រើប្រាស់​បន្ទះ​ឈីប Octa-core 2.0 GHz និង​មាន Ram 3GB ដែល​​មាន​ល្បឿន​បើក​កម្មវិធី​ចេញ​ចូល​រលូន​ល្អ​មិន​ស្ពឹក ។

vivo 71 (ទូរស័ព្ទ​លំដាប់​ទាប តែ​មាន​អេក្រង់​ធំ) $149


សម្រាប់​ម៉ូដែល​នេះ​វិញ បង្កើត​ឡើង​សម្រាប់​លោកអ្នក​ដែល​ចង់​បា​ទូរស័ព្ទ​មាន​អេក្រង់​ធំ ងាយស្រួល​លេង facebook youtube ទស្សនា​វីដេអូ​ក្នុង​ទំហំ​អេក្រង់​ 6 អ៊ីញ ។ វា​មាន Ram 3GB ប្រើប្រាស់​បន្ទះឈីប​ល្បឿន Quad-core 1.4 GHz ដែល​អាច​រ៉ាប់រង​ការងារ​បាន​ពេញ​មួយ​ថ្ងៃ​ជាមួយ​ថាមពល​ថ្ម 3360 mAh ។

សូម​បញ្ជាក់​ថា​ទូរស័ព្ទ​ទាំងបី​នេះ​សុទ្ធតែ​មាន​ជូន​កាដូ​បន្ថែម​ជា​ច្រើន​មុខ រាល់​ពេល​ទិញ និង​មាន​ការ​ធានា​យ៉ាង​ត្រឹមត្រូវ​ពី​ក្រុមហ៊ុន vivo ក្នុង​ប្រទេស​កម្ពុជា ។ KHGadgets នឹង​លើក​យក​ទូរស័ព្ទ​ម៉ូដែល​ផ្សេងៗ​ទៀត​ យក​មក​ប្រៀបធៀប​គ្នា ដើម្បី​ទុក​ជា​ចំណេះ​ដឹង​ដូន​ប្រិយមិត្ត​អ្នក​អាន ៕
_________________
ប្រភព KHGadgets

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក