Aug 14, 2018

ទូរស័ព្ទ vivo X23 នឹង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ទី២០ ខែ​សីហា នេះ​បើ​យោង​តាម​ជំនួយ​ការ​សំឡេង Jovi

ការ​លេច​ធ្លាយ​និង​ពាក្យ​ចចាមអារ៉ាម​តែងតែ​មាន​ប្រភព​របស់​វា , មិន​មែន​អ្នក​សារព័ត៌មាន​អង្គុយ​រក​នឹក​សរសេរ​អត្ថបទ​បោក​អ្នក​មើល​នោះ​ទេ ។ គ្រាន់តែ​ថា​ពាក្យ​ចចាមអារ៉ាម​ខ្លះ​អ្នក​សរសេរ​មាន​ចេតនា​ចង់​ឲ្យ​អ្នក​មើល​ជឿ លើស​ពី​ការ​នាំ​ព័ត៌មាន​ឲ្យ​អ្នក​មើល​បាន​ដឹង ។ ឥឡូវ​នេះ​យើង​ទទួល​បាន​ពាក្យ​ចចាមអារ៉ាម​អំពី​ទូរស័ព្ទ​ថ្មី​មួយ​របស់​ក្រុមហ៊ុន vivo ដោយសារ​មាន​អ្នក​សួរ​ជំនួយ​ការ​សំឡេង​តាម​ទូរស័ព្ទ Jovi ដោយ​វា​បាន​ផ្ដល់​កាលបរិច្ឆេទ​នៃ​ទូរស័ព្ទ vivo X23 ។

បច្ចុប្បន្ន​នេះ​ជំនួយ​ការ​សំឡេង​របស់​ vivo ឈ្មោះ Jovi អាច​ប្រើប្រាស់​បាន​តែ​លើ​ម៉ូដែល​vivo NEX S និង vivo NEX A តែ​ប៉ុណ្ណោះ ។ ហើយ​អនាគត​ទូរស័ព្ទ​vivo នឹង​បង្កើត​ប៊ូតុង​ផ្ទាល់​មួយ​សម្រាប់​ចុច​សួរ​អ្វីៗ​គ្រប់​យ៉ាង​ពី​ជំនួយ​ការ​សំឡេង​ ។

ឥឡូវ​នេះ​មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់​ការណ៍​ច្រើន​អំពី​vivo X23 នោះ​ទេ ប៉ុន្តែ​យើង​អាច​រំពឹង​ថា​លក្ខណៈ​សម្បត្តិ​របស់​ទូរស័ព្ទ​នេះ​អាច​នឹង​ប្រើប្រាស់​បន្ទះឈីប Snapdragon 670 ឬ Snapdragon 710 ដែល​មាន​ Ram យ៉ាង​តិច​ក៏ 6GB ដែល ។ ហើយ​កាមេរ៉ា​ខាង​ក្រោយ​នឹង​ជា​កាមេរ៉ា​ភ្លោះ​២ ដែល​មាន​ទំហំ​ដូច​ទូរស័ព្ទ​ X21 និង NEX S ដែល​មាន​ទំហំ 12  + 5 មេហ្គា​ភីកសែល ជាមួយ aperture f/1.8 ។ ហើយ​កាមេរ៉ា​ខាង​មុខ​ទុក​ថត​រូបភាព នឹង​មាន​ទំហំ​មិន​ក្រោម​ 24 មេហ្គា​ភីកសែល​ឡើយ ។

ប្រព័ន្ធ​ប្រតិបត្តិការ​គឺ​ទំនង​ជា Android Oreo ជាមួយ Funtouch OS 4.x វា​មិន​ទាន់​អាច​ប្រើ Android P បាន​ភ្លាមៗ​នោះ​ទេ គឺ​ត្រូវ​រង់ចាំ​រយៈពេល​មួយ​ដ៏​សមរម្យ​សិន ដើម្បី​កុំ​ឲ្យ​ចេញ​ទៅ​ខ្មាសគេ​ដូច​ទូរស័ព្ទ Google Pixel ។ អ្វី​ដែល​ពិសេស​ចាប់​ពី​ជំនាន់​នេះ​នោះ គឺ​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន​របស់​vivo ផ្ទាល់​តែ​ម្ដង ដែល​វា​ត្រូវ​ប្រើ​កម្លាំង​ភ្លើង​ដល់ 22.5W គឺ​លឿន​ជាង​ទូរស័ព្ទ​ក្រុមហ៊ុន​ដទៃ​ទៀត​ ។ ទូរស័ព្ទ​នេះ​អាច​នឹង​ចេញ​ជា​២​ម៉ូដែល គឺ​ vivo X23 និង vivo X23UD ៕
____________________
ប្រភព gizchina.com

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក