Aug 9, 2018

vivo X21 ទើបតែ​ចេញ​លក់​សោះ​ពេលនេះ​អស់​ពី​ស្តុក​ហើយ!!

យើង​បាន​ដឹង​ហើយ​ថា​ក្រុមហ៊ុន vivo ជា​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ​មួយ​ដែល​កំពុង​តែ​មាន​ឈ្មោះ​បោះ​សំឡេង​យ៉ាង​ខ្លាំង​នៅ​លើ​ទីផ្សារ​នៃ​ទ្វីបអាស៊ី ។ មិន​តែ​ប៉ុណ្ណោះ​ក្រុមហ៊ុន vivo តែងតែ​នាំ​មក​នូវ​ជាមួយ​ម៉ូដែល​ទូរស័ព្ទ​ដៃ​ទំនើបៗ​ដែល​បំពាក់​ទៅ​ដោយ​បច្ចេកវិទ្យា​ស្មាតហ្វូន​ថ្មីៗ និង​ការ​រចនា​ម៉ូដ​មាន​ភាព​ទាន់​សម័យ ។ ហើយ​អ្វី​ដែល​ពិសេស និង​គួរ​អោយ​ចាប់​អារម្មណ៍​ផង​ដែរ​នោះ​ក្នុង​ឆ្នាំ​នេះ​ក្រុមហ៊ុន vivo បាន​បញ្ចេញ​នៅ​ម៉ូដែល​ថ្មី​ដែល​វា​មិន​ជា​ត្រកូល V និង ត្រកូល Y ឡើយ​ប៉ុន្តែ​វា​ជា ត្រកូល X ។ ដោយ​វា​ជា​ចំណូល​ថ្មី ក៏​ដូចជា​លើក​ដំបូង​ផង​ដែរ​សំរាប់​ត្រកូល X ដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​គឺ​ម៉ូដែល vivo X21 ។

ពេលនេះ vivo X21 កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិថិជន​អ្នក​ប្រើប្រាស់​ទូទៅ​គឺ​ដោយសារ​ចំនុច​ពិសេស​មួយ​យ៉ាង​សំខាន់​ដែល​ជា​សោ​មាស​សម្រាប់​ការ​លក់​នោះ​គឺ កា​ស្កេន​ក្រយៅ​ដៃ​លើ​ផ្ទៃ​អេក្រង់(ជា​បច្ចេកវិទ្យា​ដំបូង​គេ​បង្អស់​លើ​ពិភពលោក) បូក​រួម​នឹង​ចំនុច​ពិសេស​ផ្សេង​ទៀត​ដូចជា​អេក្រង់ : 6.28 Inches / មាន​វិមាត្រ 19:9 មាន​កម្រិត​បង្ហាញ​រូបភាព FHD+ (1080 x 2280 ) ដែល​ធ្វើ​ឲ្យ​រូបភាព​ច្បាស់​ល្អ ។
ផ្នែក​កម្លាំង​ម៉ាស៊ីន X21 បាន​ប្រើប្រាស់​នៅ​ប្រព័ន្ធ Octa-core Qualcomm​ ឈីប Snapdragon SMD 660 ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 8.1 Oreo ជាមួយ Funtouch OS 4.0 វា​អាច​ធ្វើ​អោយ​ល្បឿន​នៃ​ការ​ប្រើប្រាស់​លឿន​ជាង​មុន​ និង​ផ្ទៃ​កម្មវិធី​ស្រលះ​ល្អ​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់ ។ វា​មាន​បំពាក់​មក​ជាមួយ​រ៉េម 6GB , អង្គ​ផ្ទុក​ទិន្នន័យ 128GB ហើយ​យើង​អាច​បន្ថែម​រហូត​ទៅ​ដល់ 256 GB និង​មាន​ថាមពល​ថ្ម 3200mAh ដែល​អាច​ប្រើប្រាស់​ដោយ​មិន​បាច់​ភ័យខ្លាច​ឆាប់​អស់​ថ្ម​នោះ​ទេ។
vivo X21 បាន​បំពាក់​ដោយ Camera ក្រោយ​ភ្លោះ 2 x 12MP+5MP(f1.8 / f2.4) វា​អាច​ថត​វីដេអូ​បាន​ក្នុង​កម្រិត 4K ។ Camera មុខ​មាន​ទំហំ 12MP (f2.0) វា​អាច​ថត​វីដេអូ​បាន​កម្រិត 1080p និង​មាន Beauty Mode ជំនួយ​អោយ​សាច់​ស្រស់​ស្អាត ។ ចំណែក​ឯ​រូបរាង​របស់​វា​វិញ គឺ​វា​ពិតជា​មាន​ភាព​ស៊ីវិល័យ​ដែល​បាន​រំលេច​ចេញ​នូវ​ពណ៌​ខ្មៅ​រលើបរលោង​ជាមួយ​នឹង​ផ្ទៃ​អេក្រង់​លាត​ស្ទើរតែ​គ្មាន​គែម តួ​ទាំងមូល​មាន​រាង​ស្ដើង និង​ផ្ទៃ​ខាង​ក្រោយ​ប្រភេទ​កញ្ចក់​បែប 3D Glass មាន​ភាព​ភ្លឺរលោង បើ​ចាប់​កាន់​នៅ​ក្នុង​ដៃ មើល​មក​វា​ពិត​ជា​មាន​ភាព​ទាក់ទាញ និង​ទាន់​សម័យ​មែនទែន​ចំពោះ​ម៉ូដែល vivo X21 មួយ​នេះ ។
ដោយសារ​ចំនុច​ពិសេស​ជា​ច្រើន​របស់ vivo X2 ទាំងអស់​នេះ​យើង​សង្កេត​ឃើញ​ថា​ត្រឹមតែ​រយៈពេល​​ខ្លី​តែ​ប៉ុណ្ណោះ ដែលបានដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជាក្នុងតម្លៃ599$ ប៉ុន្តែ​មាន​សន្ទុះ​នៃ​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​អតិជន​ដោយ​ចំនួន​នៃ​ការ​លក់​យ៉ាង​ខ្លាំង រហូត​ដល់​អស់​ពី​ស្តុក​ក្រុមហ៊ុន​តែ​ម្ដង។

vivo X21 ដែល​មាន​បច្ចេកវិទ្យា​ស្កេន​ក្រយៅ​ដៃ​លើ​ផ្ទៃ​អេក្រង់​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​នោះ​បាន​ទាញ​យក​ចិត្ត​អតិថិជន​ជា​ច្រើន​ឲ្យ​លង់​ស្រលាញ់​វា និង​ពេញចិត្ត​ជាមួយ​នឹង​សមត្ថភាព​របស់​វា។​ អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​នោះ យើង​ចាំ​តាម​ដាន​មើល​ថា​ម៉ូដែល​បន្ទាប់​មួយ​ណា​របស់ vivo ដែល​នឹង​បំពាក់​បច្ចេកវិទ្យា​ស្កេន​ក្រយៅ​ដៃ​ដ៏​ទំនើប​មួយ​នេះ​ដូចជា​ម៉ូដែល vivo X21 ដែរ?
[youtube src="BQ2r4973ddo"/]

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក