Aug 8, 2018

វីដេអូ យក​កាមេរ៉ា​ទូរស័ព្ទ Vivo NEX គាស់​គំរប​ដក និង​ក្រវិល​កំប៉ុង​ស្រាបៀ​បាន​​ដោយ​គ្មាន​បញ្ហា

ប្រិយមិត្ត​ប្រហែល​បាន​ដឹង​ពី​ទូរស័ព្ទ​ Vivo NEX ដែល​មាន​អេក្រង់​លាត​ពេញ​គែម គ្មាន​ក្បាល​ឆក ដែល​ជា​ទូរស័ព្ទ​បង្កើត​ដោយ​គំនិត​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ព្រោះ​ទូរស័ព្ទ​នេះ​ត្រូវ​បាន​បំពាក់​មក​ជាមួយ​នូវ បច្ចេកវិទ្យា​កាមេរ៉ា​លិប​លៀប​ដោយ​ស្វ័យ​ប្រវត្តិ​នោះ​ពេល​ថត​រូបភាព ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ទូរស័ព្ទ​គ្មាន​ម៉ូដ​ឆក​អេក្រង់​នោះ​ទេ ។ ប្រសិន​បើ​លោកអ្នក​មិន​ទាន់​បាន​ដឹង​ពី​ទូរស័ព្ទ​នេះ​សូម​ចុច​ទី​នេះ​ដើម្បី​​មើល​ វីដេអូ​និយាយ​ពី Vivo NEX ដោយ​ក្រុម​ការងារ KHGadgets

កន្លង​មក​លោកអ្នក​ដែល​តែងតែ​ចូល​អាន​ព័ត៌មាន​បច្ចេកវិទ្យា​នៅ KHGadgets.com ច្បាស់​ជា​ប្រទះ​ជាមួយ​វីដេអូ​មួយ ដែល​បង្ហាញ និង​ធ្វើ​ពិសោធន៦​ដោយ​យក​ទូរស័ព្ទ Vivo NEX ចំនួន 8 គ្រឿង​មក​យក​ទ្រ​ទម្ងន់​មនុស្ស​ស្រី​ ​បាន​ដោយ​ប្រើ​ផ្នែក​នៃ​កាមេរ៉ា​លៀន​របស់​ខ្លួន ។ ដែល​ធ្វើ​ឲ្យ​ប្រិយមិត្ត​មួយ​ចំនួន​មិន​អស់​ចិត្ត​ថា​ទូរស័ព្ទ​មួយ​នេះ​កាមេរ៉ា​រាំង​ម៉ាំ​ដល់​ថ្នាក់​នោះ ។ សូម​ចុច​មើល​វីដេអូ​ការ​តេស្ដ​កាមេរ៉ា Vivo NEX

ស្រាប់តែ​ឥឡូវ​នេះ​យើង​ទទួល​បាន​វីដេអូ​ដែល​​បង្ហាញ​ពី​ការ​យក កាមេរ៉ា​លិប​លៀន​របស់​ទូរស័ព្ទ Vivo NEX យក​ទៅ​​​គាស់​គំរប​ដក​ស្រាបៀ​បាន​ដោយ​គ្មាន​បញ្ហា បន្ថែម​ពៅ​លើ​នោះ​នៅ​យក​ទៅ​គាស់​ក្រវិល​កំប៉ុង​ស្រាបៀ​ បាន​ថែម​ទៀត ។
[youtube src="lHcXEgzPTz0"/]
សូម​បញ្ជាក់​ថា បើ​តាម​ការ​អះអាង​ជា​ផ្លូវ​ការ​ដោយ​ក្រុមហ៊ុន Vivo បាន​និយាយ​ថា កាមេរ៉ា​ខាង​មុខ​ដែល​លិន​លៀប​នៅពេល​ចុច​ថត​រូបភាព​នោះ អាច​ដំណើរការ​បាន​ចុះ​ឡើង​ដល់​ទៅ ៥ ម៉ឺន​ដង​ដោយ​គ្មាន​បញ្ហា​ឡើយ ។ ហើយ​ចំនួន​នេះ​វា​ច្រើន​និង​យូរ​​ឆ្នាំ​ណាស់ ​ទម្រាំ​កាមេរ៉ា​មាន​បញ្ហា​ខូច ឬ​គាំង​នោះ​ ។ កាមេរ៉ា​នេះ​នឹង​ផ្អាក​កា​រ​លៀន​ចេញ នៅ​ពេល​វា​ជួយ​នឹង​កម្លាំង​សង្កត់​ពី​ខាង​ក្រៅ​មក រហូត​ ដល់​មួយ​វិនាទី ទើប​វា​លៀន​ចេញ​មក​ម្ដង​ទៀត ដូច្នេះ​វា​ឆ្លាត​វៃ​នឹង​មិន​ចេះ​តែ​ដំណើរការ​ដោយ​មិន​ដឹង​ឧបសគ្គ​នោះ​ទេ ។ ហើយ​តម្លៃ​នៃ ការ​ជួសជុល​គឺ​ថោក​សមរម្យ មិន​ថ្លៃ​ដូច​ដែល​អ្នក​ប្រើប្រាស់​មួយ​ចំនួន​យល់​ខុស​នោះ​ទេ ៕



_____________
ប្រភព KHGadgets

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក