Aug 11, 2018

វីដេអូ​រុះរើ Vivo NEX S ដែល​មាន​តួ​ខ្លួន​ខាង​ក្រោយ​ថ្លា​មើល​ឃើញ​គ្រឿង​ក្នុង

ប្រិយមិត្ត​ប្រហែល​បាន​ដឹង​ពី​ទូរស័ព្ទ Vivo NEX ដែល​ជា​ទូរស័ព្ទ​ខ្លាំង​បំផុត​របស់​ Vivo នា​ពេល​នេះ អ្វី​ដែល​ធ្វើ​ឲ្យ​ទូរស័ព្ទ​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ប្រើប្រាស់​ជុំ​វិញ​ពិភពលោក​នោះ​គឺ អេក្រង់​លាត​ពេញ​គែម​ទាំង​បួន​ជ្រុង និង​កាមេរ៉ា​លិប​លៀន​នោះ​ពេល​ចុច​ថត​រូប​ខ្លួន​ឯង ។ មក​ដល់​ពេល​នេះ​ក្រុមហ៊ុន​Vivo មិន​ទាន់​បាន​នាំ​ចូល​មក​លក់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​នោះ​ឡើយ​ទេ តែ​ក៏​មាន​អ្នក​គាំទ្រ​ Vivo មួយ​ចំនួន​បាន​កាន់​ប្រើ Vivo NEX នវ​ខ្លះ​ៗ​ហើយ ដោយ​សារ​កុម្ម៉ង់​ទិញ​ពី​បរទេស​មក ។

ឥឡូវ​នេះ Channel ក្នុង​Youtube ដែល​ជំនាញ​តេស្ដ​ទូរស័ព្ទ​ស៊េរី​ថ្មីៗ នោះ​បាន​យក Vivo NEX ដែល​ខ្លួន​បាន​កែច្នៃ​ឲ្យ​ផ្ទៃ​ខាង​ក្រោយ​មាន​សភាព​ថ្លា​ អាច​​មើល​ឃើញ​គ្រឿង​ក្នុង​ដែល​កំពុង​ដំណើរការ​នោះ យក​មក​រុះរើ ដើម្បី​ចង់​ដឹង​ថា​តើ​គ្រឿង​ក្នុង​របស់​វា ពិបាក​ជួសជុល​ដែរ​ឬទេ ។


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក