Aug 9, 2018

ទូរស័ព្ទ Vivo នឹង​ចាប់ផ្ដើម​​ធ្វើការ​បន្ទាន់​សម័យ​ឡើង​ទៅ Android Pie នៅ​ត្រីមាស​ទី​បួន​​ចុង​ឆ្នាំ​នេះ !

ក្រុមហ៊ុន Google បាន​ចេញ​ផ្សាយ​ជា​ផ្លូវការ​នូវ ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ខ្លួន Android 9 Pie ឬ​អាច​ហៅ​ឲ្យ​ខ្លី​ថា Android P ​ដល់​ឧបករណ៍​នានា​ដូចជា ទូរស័ព្ទ នាឡិកា ដើម្បី​ធ្វើការ​បន្ទាន់​សម័យ​នូវ​រូបរាង​ក្នុង​ការ​បញ្ជា​តាម​បែប​ថ្មី ។ បច្ចុប្បន្ន​ទូរស័ព្ទ​ដែល​បាន​ទទួល​រសជាតិ Android 9 Pie មុន​គេ​សម្រាប់​ទូរស័ព្ទ​មិនមែន​ជា​របស់​ Google គឺ ទូរស័ព្ទ Essential Phone ដែល​ជា​ទូរស័ព្ទ​មាន​អេក្រង់​ម៉ូដ​ឆក​មុន​គេ ។

ដំណឹង​ដែល​ថា​ក្រុមហ៊ុន Vivo ត្រៀម​នឹង​ធ្វើការ​បន្ទាន់​សម័យ​ទូរស័ព្ទ​របស់​ខ្លួន​ទាំងអស់​ ឲ្យ​អាច​ឡើង​ទៅ​ភ្លក់​រសជាតិ Android 9 Pie អាច​រាប់​ជា​​ក្រុមហ៊ុន​ទូរស័ព្ទ​​ទី 2 បន្ទាប់​ពី Essential Phone ។ ហើយ​ក្រៅ​ពី​នោះ ​គឺ​មិន​ទាន់​មាន​ប្រតិកម្ម​ថា​ចង់​នាំ​យក Android 9 Pie ដាក់​លើ​ទូរស័ព្ទ​របស់​ខ្លួន​ឲ្យ​បាន​ឆាប់​ដូច Vivo នោះ​ទេ ។

ក្រុមហ៊ុន Vivo ដែល​ជា​ក្រុមហ៊ុន​អាច​ផលិត​ទូរស័ព្ទ​ ដែល​មាន​អេក្រង់​លាត​ពេញ និង​គ្មាន​ឆក​​បាន​មុន​គេ​នោះ មិន​ទាន់​បង្ហើប​ថា​ទូរស័ព្ទ Vivo ណាមួយ​​​របស់​ខ្លួន នឹង​អាច​ឡើង​ទៅ​កាន់ Android 9 Pie នោះ​ទេ ។ តែ​បើ​តាម​ព័ត៌មាន​នេះ វា​បាន​ក្លាយ​ជា​ការ​ឆ្លើយ​ឆ្លង​ទៅ​នឹង​សំណួរ​កន្លង​មក​ អំពី​ទូរស័ព្ទ​Vivo X21 ដែល​ជា​ទូរស័ព្ទ​មាន​មុខងារ​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់​ផ្ទាល់ ថា​គួរ​ជា​អ្នក​អាច​ទទួល​រសជាតិ Android 9 Pie បាន​មុន​គេ ។ ហើយ​ទូរស័ព្ទ​ស៊េរី Vivo NEX S និង NEX A អាច​នឹង​បាន​នៅ​តាម​ក្រោយ​ៗ​ទៀត ។

KHGadgets នឹង​ធ្វើការ​តាមដាន​ជា​បន្ត​ទៀត​នូវ​រាល់​ទូរស័ព្ទ​ដែល​អាច​ឡើង​រសជាតិ​ទៅ​កាន់ Android 9 Pie ដែល​ជា​ការ​កែប្រែ​ធំ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រព័ន្ធ​ប្រតិបត្តិការ Android ៕
_____________
ប្រភព androidauthority.com

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក