Aug 7, 2018

​ទូរស័ព្ទ​ Vivo ២ម៉ូដែល​ក្រោយ​ នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​សាក​ថ្ម​បាន​លឿន​​ក្នុង​កម្លាំង​ភ្លើង 22.5W

ក្រុមហ៊ុន BBK Electronics គឺ​ជា​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន Oppo, OnePlus, និង vivo ។ ឥឡូវ​នេះ KHGadgets ​ទទួល​បាន​ដំណឹង​ល្អ​មួយ​ សម្រាប់​ស្មាតហ្វូន​ ​Vivo ២ម៉ូដែល​ក្រោយនេះ នឹង​ត្រូវ​គេ​បំពាក់​បច្ចេកវិទ្យា​​សាក​ថ្ម​បាន​លឿន​ជាង​មុន​មួយ​កម្រិត​ទៀត ​ដែល​នឹង​អាច​ប្រើ​កម្លាំង​ភ្លើង​ដល់ 22.5W ។ ដែល​កម្លាំង​ប៉ុណ្ណេះ​គឺ​មាន​រួចមក​ហើយ​លើ​ម៉ូដែល​កប់​កំពូល​របស់​ Vivo គឺ Vivo NEX S។

រំលឹក​ដល់​ទូរស័ព្ទ Vivo NEX S ដែល​ប្រើប្រាស់​បន្ទះ​ឈីប Snapdragon 845 ហើយ​មាន​បច្ចេកវិទ្យា​សាក​ថ្ម​បាន​លឿន​ក្នុង​កម្រិត​ភ្លើង 22.5W ដែល​បាន​ទទួល​វិញ្ញាបនបត្រ​បញ្ជាក់​ពី 3C certificates ។ ហើយ​នៅ​ពេល​នេះ​ Vivo នៅ​មាន​ទូរស័ព្ទ​​ចំនួន ២ ម៉ូដែល​ទៀត​ដែល​នឹង​មាន​មុខងារ ultra-fast charging មក​ផង​ដែរ ។ ប៉ុន្តែ​ពេល​នេះ​គេ​នៅ​មិន​ទាន់​ដឹង​ឈ្មោះ​ទូរស័ព្ទ​ទាំង ២ ម៉ូដែល​នោះ​នៅ​ឡើយ​ទេ គ្រាន់តែ​ស្គាល់​លេខ​កូដ​ម៉ូដែល​​ទូរស័ព្ទ V1809A និង V1809T តែប៉ុណ្ណោះ ។
ទូរស័ព្ទ V1809A និង V1809T ត្រូវ​បាន​អនុញ្ញាត​ឲ្យ​​ប្រើប្រាស់​ឆ្នាំង​សាក​ប្រភេទ V2323A-CN ដែល​អាច​បញ្ចេញ​ថាមពល 5V នៅ 2A និង 9V នៅ 2A ហើយ​សម្រាប់ 10V នៅ 2.25A ដែល​នេះ​ជា​កម្រិត​សាក​របស់​ឆ្នាំង​សាក​ដែល​ភ្ជាប់​មក​ជាមួយ​ស្រេច​របស់​ទូរស័ព្ទ Vivo NEX S ។ ដូច្នេះ​ទូរស័ព្ទ​ដែល​នឹង​មាន​លទ្ធភាព​ប្រើ​បច្ចេកវិទ្យា​នេះ​ប្រហែលជា vivo X23 portfolio ដែល​ជា​ជំនាន់​ត្រៀម​នឹង​បង្ហាញ​ខ្លួន​នៅ​ពេល​ខាង​មុខ ។
បច្ចុប្បន្ន​នេះ​ ស្មាតហ្វូន​មាន​លទ្ធភាព​​​សាក​ថ្ម​ល្បឿន​ជាង​មុន​ (តែ​សូម​លើក​លែង​ទូរស័ព្ទ iPhone ចេញ) ។ ហើយ​សម្រាប់​ម៉ូដែល​ដែល​មាន​ល្បឿន​សាក​ខ្លាំង​ជាង​គេ​នោះ​គឺ Oppo Find X Lamborghini Edition ដែល​មាន​ទំហំ​ថ្ម​ជាប់​ក្នុង​ម៉ាស៊ីន​ទំហំ 3,400 mAh ហើយ​អាច​សាក​ចាប់​ពី 0% ដល់ 100% ដោយ​ចំណាយ​ពេល​តែ 35 នាទី​តែ​ប៉ុណ្ណោះ នោះ​ដោយសារ​វា​មាន​បច្ចេកវិទ្យា SuperVOOC Flash Charge ដែល​ប្រើ​ភ្លើង​ក្នុង​កម្រិត 50W ៕
___________________
ប្រភព​ពី globemobiles.com

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក