Aug 3, 2018

ចេញ​តម្លៃ Sony Xperia XZ2 Premium ទៅ​ទីផ្សារ​សហរដ្ឋអាមេរិក​គឺ 999.99 ដុល្លារ

ទូរស័ព្ទ Sony Xperia XZ2 Premium គឺ​ជា​ទូរស័ព្ទ​ដែល​មាន​កាមេរ៉ា​ក្រោយ​​ភ្លោះ ដំបូង​របស់​ក្រុមហ៊ុន Sony ដែល​ត្រូវ​មាន​អ្នក​តាមដាន​បច្ចេកវិទ្យា​ចាប់​អារម្មណ៍​ខ្លាំង​ដោយ​សារ​តែ​ទូរស័ព្ទ​មួយ​នេះ​មាន​កម្រិត ISO ខ្ពស់​ដល់​ទៅ 51200 ដែល​​ខ្ពស់​ជាង​បណ្ដា​ទូរស័ព្ទ​ ដែល​មាន​លក់​ក្នុង​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​នេះ ។ កម្រិត ISO ដល់ 51200 គឺ​ខ្ពស់​ជាង​ភ្នែក​មនុស្ស​ឆ្ងាយ និង​ខ្ពស់​ស្មើ​នឹង​ពពួក​កាមេរ៉ា​លំដាប់​អាជីព DSLR ។
KHGadgets បាន​ធ្លាប់​ចុះ​ផ្សាយ​ពី​កំពូល​ទូរស័ព្ទ​មួយ​នេះ​រួច​ហើយ Sony បង្អួត​វីដេអូ​កាមេរ៉ា​ទូរស័ព្ទ Xperia XZ2 Premium ដែល​និយាយ​ពី​ការ​ថត​វីដេអូ​ក្នុង​ពេល​យប់​ងងឹត តែ​នៅ​តែ​ទទួល​បាន​វីដេអូ​ដែល​មើល​ឃើញ​ច្បាស់ មិន​ងាយ​នឹង​មាន​ទូរស័ព្ទ​អា​អាច​ធ្វើ​បាន​ដូច្នេះ​ទេ ។ មិន​ត្រឹម​តែ​កាមេរ៉ា​ខ្លាំង​នោះ​ទេ អេក្រង់​របស់​ទូរស័ព្ទ​មួយ​នេះ​គឺ​ខ្លាំង​ផុត​គេ​ដោយ​វា​មាន resolution ដល់ 4k HDR ឯណោះ ទើប​ធ្វើ​ឲ្យ​តម្លៃ​របស់​ទូរស័ព្ទ​នេះ​ហក់​ដល់ 999.99 ដុល្លារ ក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក ។ ចំណែក​នៅ​ប្រទេស​កម្ពុជា​យើង មិន​ទាន់​មាន​បញ្ចេញ​តម្លៃ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ ។
Xperia XZ2 Premium ប្រើប្រាស់​បន្ទះ​ឈីប Snapdragon 845 ដែល​ជា​បន្ទះ​ឈីប​ខ្ពស់​ជាង​គេ​ក្នុង​ខែ​នេះ ជាមួយ ​Ram ទំហំ 6GB , ទំហំ​ផ្ទុក​ឯកសារ​បាន 64GB និង​អាច​បន្ថែម​កាត​មេម៉ូរី​បន្ថែម​ទៀត​បាន ។ កាមេរ៉ា​ខាង​ក្រោយ​ភ្លោះ​ក្នុង​ទំហំ 19 MP + 12 MP និង​ខាង​មុខ​ទំហំ 13 MP វា​មាន​ថាមពល​ថ្ម​ទំហំ 3,540 mAh ដែល​ធំ​ល្មម​សម្រាប់​ការ​ប្រើប្រាស់​ពី​ព្រឹក​ដល់​ល្ងាច ។

សម្រាប់​តម្លៃ​ក្នុង​ទី​ផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា KHGadgets នឹង​លើក​បង្ហាញ​នៅ​ពេល​ខាង​ក្រោយ​ទៀត សូម​អធ្យាស្រ័យ​ដែល​ខាង​យើង​ខ្ញុំ​មិន​ទាន់​ទទួល​ដំណឹង​ពី​តម្លៃ​ទូរស័ព្ទ​នេះ​ ៕
_________________
ប្រភព amazone

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក